ក្ដៅៗ ផ្ទុះអូមីក្រុងឆ្លងចូលសហគមន៍ ថៃស្នើសុំស្ថាប័នក្រុមហ៊ុនទាំងអស់ ឱ្យបុគ្គលិកត្រឡប់ធ្វើការតាមផ្ទះឡើងវិញ ៕

422
UI Promtion 2021

ក្ដៅៗ ផ្ទុះអូមីក្រុងឆ្លងចូលសហគមន៍ ថៃស្នើសុំស្ថាប័នក្រុមហ៊ុនទាំងអស់ ឱ្យបុគ្គលិកត្រឡប់ធ្វើការតាមផ្ទះឡើងវិញ ៕
មន្ត្រីសុខាភិបាលថៃ ហាក់កំពុងឈឺក្បាល និង ញាប់ដៃញាប់ជើងស្វែងរកដំណោះស្រាយ ក្រោយវីរុសបំប្លែងថ្មីអូមីក្រុងបានផ្ទុះឆ្លងចូលសហគមន៍។ ខណៈពេលដែលរាជរដ្ឋាភិបាលថៃ បានប្រកាសថា «ស្ថានភាពគឺស្ថិតក្រោមការគ្រប់គ្រង!» ក៏ពិតមែន តែក៏ឃើញមានការចេញសេចក្តីប្រកាស ដាក់អនុវត្តន៍វិធានការផ្សេងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះរាជរដ្ឋាភិបាល និង មន្ត្រីសុខាភិបាលថៃក៏បានដាក់សំណើរស្នើសុំ ដល់អង្គការ និង ក្រុមហ៊ុនឯកជនមួយចំនួន ដោយផ្អាកជួបជុំនៅស្នាក់ការកណ្តាល ឬ ការិយាល័យនានា ដោយឱ្យបុគ្គលិកត្រឡប់ទៅធ្វើការពីផ្ទះ ដូចគ្រាមុនមួយរយៈ តាមដែលអាចធ្វើបាន ដើម្បីពិនិត្យតាមដានស្ថានការណ៍បន្ថែម និង ដើម្បីការពារការឆ្លងរាលដាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលជាមួយគ្នានេះដែរ ថៃក៏បានប្រកាសពីវិធានការការពារចំនួន ៣ ធំគឺ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១. គ្រប់បុគ្គលិក និង អ្នកធ្វើការទាំងអស់ រាប់បញ្ចូលទាំងអ្នកតន្ត្រី អ្នកសម្តែង ពិធីករ Etc. គឺតម្រូវឱ្យធ្វើ Rapid តេស្ត ស្វែងរកកូវីដ ១៩ ជារៀងរាល់ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២. គ្រប់អតិថិជន និង ភ្ញៀវ ដែលមានបំណងចូលទីតាំង ឬ កន្លែងណាមួយ គឺតម្រូវឱ្យធ្វើតេស្ត ឬ មានការបញ្ជាក់យ៉ាងតិចក្នុងអំឡុង ៧២ ម៉ោងមុនអនុញ្ញាត ឱ្យចូលកន្លែងទាំងនោះ (រួមបញ្ចូលទាំងអ្នកចាក់វ៉ាក់សាំង និង ធ្លាប់ព្យាបាលជាសះស្បើយពីកូវីដផងដែរ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៣. ប្រសិនបើស្ថាប័ន ទីតាំង ឬ កន្លែងការងារណាមួយមិនបានគោរព ឬ ធ្វើតាមចំណុចទាំង ២ ខាងលើ នឹងត្រូវទទួលទោសការផាកពិន័យ ឬក៏អាចបិទចោលភ្លាមៗ រហូតដល់ពេលដែលមានការប្រកាសជាថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរបញ្ជាក់ឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ នេះ ថៃបានរកឃើញអ្នកឆ្លងអូមីក្រុងសរុប ១៥៥១ ករណី នៅខេត្តចំនួន ៤៧ ទូទាំងប្រទេស ក្នុងនោះ ៧៧៩ ករណីជាអ្នកដំណើរពីក្រៅប្រទេស និង ៧៧២ ករណីទៀតគឺជាប្រជាជនក្នុងសហគមន៍។ ទីក្រុងបាងកក គឺជាប្រភពឆ្លងដ៏ធំបំផុត ដោយមាន ៣៩៥ ករណីពាក់ព័ន្ធនឹងបញ្ហាអូមីក្រុង ខណៈពេលដែលខេត្ត Phuket គឺស្ថិតនៅលំដាប់ទី ២ មាន ១២៥ ករណី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​#Chn Channel News