Share ចេះលើកដៃទៅរួច! ខឹងកូនយំពេក ឪពុកចុងវាយដំរហូតប្រេះលលាដ៍ បាក់ដៃ រួចទុកចោលក្នុងឡានរហូតស្លា-ប់

196
UI Promtion 2021

ចេះលើកដៃទៅរួច! ខឹងកូនយំពេក ឪពុកចុងវាយដំរហូតប្រេះលលាដ៍ បាក់ដៃ រួចទុកចោលក្នុងឡានរហូតស្លា-ប់
តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​ខេត្ត​កាល​ពី​ថ្ងៃ​ទី ០៣ ខែ​មករា ឆ្នាំ ២០២២ កន្លង​ទៅ​ថា បុរស​ម្នាក់​បាន​សារ.ភាព​ថា រូប​លោក​បាន​សម្លា.ប់​កូន​ចុង​របស់​ខ្លួន​ដែល​មាន​វ័យ​ត្រឹម ៦ ឆ្នាំ ក្រោយ​លោក​បាន​វា.យ​ដំ និង​ទុក​ក្មេង​រង.គ្រោះ​ចោល​ក្នុង​ឡាន​រហូត​ស្លា.ប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្មេង​ប្រុស​រង.គ្រោះ ត្រូវ​បាន​ប្រទះ​ឃើញ​ស្លា.ប់​នៅ​ស្រុក Laem Ngob កាល​ពី​ថ្ងៃ​ទី ០២ ខែ​មករា ឆ្នាំ ២០២២ ក្នុង​ឡាន​មួយ​គ្រឿង​ដែល​ជា​របស់​ឪពុក​ចុង​របស់​គេ។ ក្រោយ​មក បុរស​ជា​ឪពុក​ចុង និង​ម្ដាយ​របស់​ក្មេង ត្រូវ​បាន​ប៉ូលិស​ឃា.ត់​ខ្លួន​យក​ទៅ​សាកសួរ។ ក្នុង​អំឡុង​ពេល​សាកសួរ​ដំបូង ទាំង​ស្ត្រី​ជាម្ដាយ និង​ឪពុក​ចុង បាន​នាំ​គ្នា​បដិសេធ​ថា ពួកគេ​មិន​បាន​ប្រើប្រាស់​ហិ.ង្សា​លើ​ក្មេង​ប្រុស​រង.គ្រោះ​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះ​ជា​យ៉ាង​ណា មេ​ប៉ូលិស​ខេត្ត Trat កាល​ពី​ថ្ងៃ​ទី ០៣ ខែ​មករា ឆ្នាំ ២០២២ បាន​និយាយ​ថា តាម​ការ​ធ្វើ​កោ.សល្យវិ.ច័យ​បាន​រក​ឃើញ​ថា ក្មេង​រង.គ្រោះ គឺ​មាន​បញ្ហា​ប្រេះ​ល.លា.ដ៏​ក្បាល និង​បា.ក់​ដៃ​ស្ដាំ។ នៅ​ពេល​ធ្វើ​ការ​សាកសួរ​ដេញ​ដោល​ជា​ថ្មី ទើប​ឪពុក​ចុង​បាន​សារ.ភាព​ថា រូប​គេ​គឺ​បាន​វា.យ​ដំ​លើ​ក្មេង​រង.គ្រោះ​រហូត​សន្ល.ប់​បាត់​ស្មារតី កាល​ពី​​យប់​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ ២០២២។ បុរស​រូប​នោះ​បាន​សារភាព​ទៀត​ថា រូប​គេ​បាន​ដាក់​ក្មេង​ប្រុស​នោះ​ក្នុង​ឡាន​របស់​លោក នៅ​វេលា​ពាក់​កណ្ដាល​យប់ មុន​រក​ឃើញ​ថា ក្មេង​ប្រុស​រូបនោះ​បាន​ស្លា.ប់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាម​របាយការណ៍​កោសល្យវិ.ច័យ​បាន​បញ្ជាក់​ថា ក្មេង​ប្រុស​រង.គ្រោះ បាន​ស្លា.ប់​រយៈពេល ៦ ម៉ោង​មុន​ពេល​រូប​គេ​ត្រូវ​បាន​ប្រទះ​ឃើញ​ទៅ​ទៀត។ ក្នុង​នោះ​ដែរ បើ​តាម​សម្ដី​របស់​បុរស​ស.ង្ស័.យ ក៏​បាន​បញ្ជាក់​ថា ក្មេង​ប្រុស​រូប​នោះ គឺ​នៅ​រស់រាន​នៅ​ឡើយ​ទេ ពេល​ដាក់​ចូល​ក្នុង​ឡាន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរ​បញ្ជាក់​ថា បើ​តាម​ប៉ូលិស និយាយ​ថា ជន​ស.ង្ស័.យ​ជា​ឪពុក​ចុង គឺ​ជា​មនុស្ស​ញៀ.ន​ថ្នាំ ហើយ​ធ្វើ​ការ​វា.យ​ដំ​កូន​ចុង​រហូត​ស្លា.ប់ គឺ​ដោយសារ​តែ​មាន​ការ​ខឹ.ង​ក្មេង​ប្រុស​នោះ​យំ​ខ្លាំង​ពេក៕