គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សខេត្ត

359
UI Promtion 2021

លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ សម្រាប់ឆ្នាំ២០២២ និងផ្សព្វផ្សាយស្មារតីសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តិទី៥ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ក៏មានចូលរួមពីលោក ម៉ក់ រ៉ា អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងលោក អ៉ឹង គឹមលាង អនុប្រធានគណបក្សខេត្ត សមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការ គណបក្សខេត្ត ថ្នាក់ដឹកនាំសាខាបក្សមន្ទីរ អង្គភាព និងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សក្រុងស្រុក មួយចំនួនទៀត។

បន្ទាប់ពីលោក ម៉ក់ រ៉ា បានអានរបាយការណ៍សង្ខេប ឆ្នាំ២០២១ ជូនអង្គប្រជុំបានស្តាប់នោះរួចមក, លោក ជាវ តាយ បានធ្វើការផ្សព្វផ្សាយខ្លឹមសារ នៃសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តិទី៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ដោយបានសម្រេច៖

ទី១៖ បោះឆ្នោតជ្រើសតាំងបន្ថែម សម្ដេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស។
ទី២៖ បន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកឆ្ឆ័ន្ទ ជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
ទី៣៖ ពិភាក្សាអំពីកិច្ចការមួយចំនួន ស្តីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ សម័យបោះឆ្នោត ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
និងទី៤៖ អង្គសន្និបាត បានយល់ជ្រួតជ្រាបស៊ីជម្រៅអំពីខ្លឹមសារ នៃទស្សនៈសភាពការណ៍ឆ្នាំ២០២១ និងទិសដៅភារកិច្ចសំខាន់ៗរបស់គណបក្ស ក្នុងឆ្នាំ២០២២។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសាខាបក្សមន្ទីរ អង្គភាព និងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សក្រុងស្រុក គ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា សូមបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្ដីសម្រេចនានា របស់គណបក្សឱ្យបានសម្រេចជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន៕

UI Promtion 2021

#CHNChannelNews