Chelsea យកឈ្នះ Spurs ២-០ ក្នុងជើងទី១ នៃ League Cup ពីក្នុងវគ្គ ៤ក្រុមចុងក្រោយ

283
UI Promtion 2021

ក្រុមតោខៀវ Chelsea បានយកឈ្នះគូប្រជែងមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល ២-០ សម្រាប់ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន League Cup (Carabao Cup) នារាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

ខ្សែប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់ Kai Havertz រកបានគ្រាប់បើកឆាក ក្រោយកញ្ចែចាប់ផ្តើមការប្រកួតបាន ៥នាទីប៉ុណ្ណោះពីការបញ្ជូនរបស់ Marco Alonso នៅមុនពេល Japhet Tanganga តែតបាល់ត្រូវស្មារបស់ Ben Davies ចូលទីខ្លួនឯងដោយមិននឹកស្មានក្នុងកីឡដ្ឋាន Stamford Bridge។

ក្នុងជំនួបខ្លាំងប៉ះខ្លាំងនោះដែរ Romelu Lukaku ក៏មានឱកាសច្រើនណាស់ដែរ ដ្បិតទើបចូលទីលានវិញ ក្រោយពេលដកឈ្មោះចេញ ១ប្រកួតដោយសារតែ Comment ក្នុងកិច្ចសម្ភាសន៍ដោយមិនសមហេតុផល គ្រាដែល Spurs ត្រូវរង់ចាំដល់នាទី៥០ ទើបខ្សែប្រយុទ្ធជួរមុខ Harry Kane មានឱកាសទាត់បាល់ Free Kick ១គ្រាប់តែត្រូវបានជួយសង្រ្គោះដោយ Kepa នៅពេល Hugo Lloris ក៏បានជួយច្រើនដូចគ្នាដោយបាល់ស៊ុតចេញពីជើង Lukaku, Hakim Ziyech និងកីឡាករទើបវិលមកវិញ Timo Werner ជាដើម។

Spurs ត្រូវតែមានទម្រង់លេងល្អជាងនេះសម្រាប់ជើងទី២ ក្នុងទឹកដីរបស់ខ្លួននាថ្ងៃទី១៣ ខែមករា ដើម្បីមានឱកាសឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Wembley គ្រាដែលជំនួបរវាង Arsenal ប៉ះ Liverpool ត្រូវលេងនៅថ្ងៃទី១៣ និងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដោយសារជំងឺកូវីដ-១៩ បានកំពុងផ្ទុះខ្លាំងនៅអង់គ្លេស៕

 

UI Promtion 2021

#CHNChannelNews