ចោរចិត្តសឿងលួចម៉ូតូទាំងថ្ងៃតែមិនបានសម្រេចម្ចាស់ស្រែកផ្អើលដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាដេញចាប់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ច

250
UI Promtion 2021

ខេត្តកណ្ដាល៖ជនសង្ស័យ​ម្នាក់ឃើញុម៉ូតូគេទុកចោលដោយមានជាប់សោនៅនឹងកម៉ូតូផងនោះក៏ធ្វើសកម្មភាពលួចតែមិនបានសម្រេច គឺត្រូវម្ចាស់ម៉ូតូឃើញទាន់ក៏ស្រែកផ្អើលឆោឡោឮដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាដេញចាប់បាន រួចប្រគល់ឱ្យសមត្ថកិច្ចចាត់ការ។ ករណីនេះ​ បានកើតឡើងនៅថ្ងៃទី០៧ ខែមករា​ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទីនៅចំណុចមុខផ្ទះលក់ចាប់ហួយក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថាជនរងគ្រោះឈ្មោះតាំង ឡិញ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកសិករ។  ចំណែកជនសង្ស័យឈ្មោះប៉ោ សីហា ហៅមិញ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាកSUZUKI Smash V ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខកណ្តាល1O-8677(របស់ជនរងគ្រោះ) ។

ប្រភពពីម្ចាស់ម៉ូតូបានអោយដឹងថា នៅវេលាកេីតហេតុខាងលេី ខ្លួនបានចតម៉ូតូទុកនៅមុខផ្ទះលក់ចាប់ហួយដោយមិនបានដកសោចេញពីម៉ូតូទេ ហេីយបានដេីរចូលទៅទិញទឹកសុទ្ធហូប។ រំពេចបនោះស្រាប់តែជនសង្ស័យបានធ្វេីសកម្មភាពលួចយកម៉ូតូជិះចេញបានបន្តិច តែត្រូវជនរងគ្រោះឃេីញទាន់ក៏ស្រែកថាចោរៗ ទេីបអ្នកជិតខាងជិះម៉ូតូដឹកជនរងគ្រោះដេញតាមរហូតដល់ម្តុំផ្សារកាច់ជ្រុងស្ថិតក្នុងសង្កាត់តាខ្មៅត្រូវសមត្ថកិច្ចឃាត់ខ្លួនបានយកមកសាកសួរនៅប៉ុស្តិ៍តាខ្មៅ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាម​នីតិវិធី៕