ដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៩ទីតាំង រកស៊ីទុច្ចរិតត្រូវបាន មន្ត្រីជំនាញរកឃើញ មិន អនុលោម និងបានធ្វើការពិន័យអន្តរការណ៍ ដល់ម្ចាស់ដេប៉ូទាំងនោះ

269
UI Promtion 2021

រាជធានីភ្នំពេញ ៖ ដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៩ទីតាំង រកស៊ីទុច្ចរិតត្រូវបាន មន្ត្រីជំនាញរកឃើញ មិន អនុលោម និងបានធ្វើការពិន័យអន្តរការណ៍ ដល់ម្ចាស់ដេប៉ូទាំងនោះ ។ នេះបើយោងតាមអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានបង្ហោះនាថ្ងៃទី០៧ ខែមករានេះ ។
មន្ត្រីក.ប.ប. បានបន្តចុះត្រួតពិនិត្យអនុលោមភាពលើស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន១៦ទីតាំង ក្នុងភូមិសាស្ត្រខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តកំពង់ធំ និងរាជធានីភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ ។ក្នុងប្រតិបត្តិការនេះផងដែរ មន្ត្រីជំនាញបានរកឃើញដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៩ទីតាំង ដែលមិនអនុលោមតាមច្បាប់ ។
បន្ទាប់ពីបានរកឃើញដូច្នេះ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ និងណែនាំដល់ម្ចាស់ដេប៉ូទាំងនោះដើម្បីកែសម្រួល៕