សូមប្រយ័ត្ន! កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងក្នុងសហគមន៍ ខណៈអ្នកជំងឺបានទៅទីតាំងទាំងនេះ

362
UI Promtion 2021

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅរាត្រីថ្ងៃតី៨ ខែមករា ឆ្នាំ២០២២ នេះបានឲ្យដឹងថា កម្ពុជាបានរកឃើញករណីវិជ្ជាមានកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) ចំនួនមួយនាក់នៅក្នុងសហគមន៍។ ដោយអ្នកវិជ្ជមាន១នេះត្រូវបានបញ្ជាក់ដោយវិជ្ជាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នេះ។

តាមការបញ្ជាក់ពីក្រសួង ករណីវិជ្ជមាននេះ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ ស្នាក់នៅទូលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមការបញ្ជាក់បន្ដពីក្រសួង បុរសនេះ បានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ដែលមន្ទីរពេទ្យនោះ បានយកវត្ថុសំណាករបស់គាត់ទៅពិនិត្យនៅមន្ទីរពិសោធន៍ឃើញវិជ្ជមានអូមីក្រុង ហើយបច្ចុប្បន្ន បុរសរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាលអូឡាំពិច។

សូមជម្រាបថា ចាប់តាំងពីទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បុរសរូបនេះ បានធ្វើដំណើរទៅជាច្រើនកន្លែង ដូចជា នៅរាជធានីភ្នំពេញ ខេត្ដកំពង់ធំ ខេត្ដសៀមរាប និងទៅលេងទីតាំងមួយចំនួននៅតានីទូកមាសខេត្ដកំពត ដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្រ្ដាលីមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ហើយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ គាត់បានទៅកំដរបងប្អូន ជីដូនមួយរបស់គាត់នៅមន្ទីរពេទ្យមួយ ដែលក្រោយមកក៏បានរកឃើញមានវិជ្ជមានវីរុសកូវីដ១៩ អូមីក្រុង៕

#Chn Channel News