លោក ជំទាវ វេជ្ជបណ្ឌិត​ ឱវណ្ណ ឌីន រដ្ឋលេខាធិការ  និង អ្នកនាំពាក្យ ក្រសួងសុខាភិបាល ​ ថ្លែង អំពី អ្នក ពាក់ព័ន្ធ ជំងឺកូ វី ដ បំប្លែងថ្មីអូមីក្រុង

336
UI Promtion 2021

រាជធានី ភ្នំពេញ ៖ កាលពីរសៀល ថ្ងៃ ទី៩ ខែមក រា ឆ្នាំ២០២២ លោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណ ឌី ន រដ្ឋលេខាធិការ  និង អ្នកនាំពាក្យ ក្រសួងសុខាភិបាល បាន ថ្លែង ឱ្យ ដឹង នេះ ថា មាន អ្នក ពាក់ព័ន្ធ ផ្ទាល់ ចំនួន៦ នាក់ ជាមួយនឹង បុរស ខ្មែរ ដែល មាន វ័យ ២៣ ឆ្នាំ ហើយ   ជា អ្នកជំងឺ កូ វី ដ -១៩ ប្រភេទ បំប្លែង ថ្មី «អូ មី ក្រុង» និង ក្រសួង កំពុង រង់ចាំ លទ្ធផល សំណាក ពី មន្ទីរពិសោធន៍ ។

លោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណ ឌី ន បាន ថ្លែង បន្ត ថា ករណី បុរស ជនជាតិ ខ្មែរ ដែល មាន វ័យ ២៣ ឆ្នាំ ហើយ ដែល ក្រសួងសុខាភិបាល បាន  ប្រកាស ព័ត៌មាន ជូន កាលពី យប់ ថ្ងៃ ទី ៨ ខែមក រា ឆ្នាំ ២០២២ កន្លង ទៅ នេះ គឺជា ករណី ដែល  យើង រក ឃើញ ជាដំបូង ឆ្លង វីរុស កូ វី ដ  -១៩ បំប្លែង ថ្មី ប្រភេទ «អូ មី ក្រុង» នៅ ក្នុង សហគមន៍ របស់ យើង ។

លោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណ ឌី ន បន្ត ថា « បុរស ជនជាតិ ខ្មែរ រូប នេះ គាត់ អត់ មាន ប្រវត្តិ ធ្វើ ដំណើរ ពី បរទេស អ្វី ទេ គឺ គាត់ បាន ធ្វើ ដំណើរ នៅ ក្នុង តែ ព្រះរាជ ណា ចក្រ កម្ពុជា របស់ យើង ទេ ដូច សេចក្តី ជូន ព័ត៌មាន ក្រសួងសុខាភិបាល បាន ផ្សាយ ជូន ហើយ » ។

លោក ជំទាវ វេជ្ជបណ្ឌិត អ្នកនាំពាក្យ រូប នេះ បន្ត ថា « ប៉ុន្តែ អ្វី ដែល ជា ការ សំខាន់ នោះ គាត់ បាន រួម ដំណើរ ជាមួយនឹង បងប្អូន ជីដូន មួយ  របស់ គាត់ ដែល បងប្អូន ជីដូនមួយ របស់ គាត់ នេះ មក ពី ប្រទេស អូស្ត្រាលី កាលពី ថ្ងៃ ទី ២៧ ខែធ្នូ ឆ្នាំ ២០២១ កន្លង ទៅ នេះ ។ ហើយ  គាត់ បាន ដើរ លេង ជាមួយ គ្នា ។ ហើយ បច្ចុប្បន្ន នេះ បងប្អូន ជីដូនមួយ របស់ គាត់ ក៏៏ស្ថិត នៅ ក្រោម ការ តាមដាន និង ធ្វើតេស្ត វិភាគ ដែល យើង មិន ទាន់ ទទួល បាន នូវ លទ្ធផល នូវឡើយ ។ យើង កំពុង តែ រង់ចាំ លទ្ធផល វិភាគ » ។

« ហើយ ក្រសួងសុខាភិបាល ក៏ បាន ចាត់ចែង ដើម្បី ធ្វើការ ស្រាវជ្រាវ ហើយ ទៅ តាម ទីតាំង ដែល បុរស ដែល យើង បាន រក ឃើញ ថា  មាន វីរុស កូ វី ដ -១៩ អូ មី ក្រុង នេះ នៅ តាម ទីកន្លែង មួយ ចំនួន ។ នៅ ក្នុង នេះ គឺ យើង បាន ស្រាវជ្រាវ ឃើញ ថា អ្នក ដែល មាន ប៉ះពាល់ ផ្ទាល់ ជាមួយ គាត់ នៅ ខេត្តកំពត ពីព្រោះ ផ្ទះសម្បែង របស់ គាត់ គឺ នៅ ខេត្តកំពត ហើយ នៅ ទីនោះ យើង មាន ៣ នាក់ កំពុង ស្ថិត នៅ ក្រោម  ការ តាមដាន  និង វិភាគ សំណាក ពី មន្ទីរពិសោធន៍ ដែរ យើង កំពុង រង់ចាំ លទ្ធផល ដែរ » ។

ហើយ នៅ ឯ រាជធានី ភ្នំពេញ នេះវិញ ក៏មាន អ្នក ប៉ះពាល់ ផ្ទាល់ ចំនួន ២ រូប  និង កំពុង រង់  ចាំ លទ្ធផល ផង ដែរ ។