យុវជនម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលទាំងអាក្រាតកាយ

326
UI Promtion 2021

ភ្នំពេញ ៖  កាលពីវេលាម៉ោង៣រសៀល  ថ្ងៃទី៩  ខែមករា  ឆ្នាំ២០២២  ប្រជាពលរដ្ឋបានប្រទះឃេីញយុវជនម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលទាំងអាក្រាតកាយនិងសភាពសពស្អុយរលួយបង្កការភ្ញាក់ផ្អេីល នៅបន្ទប់ជួលជាន់ទី១  ក្នុងភូមិត្រពាំងថ្លឹង២  សង្កាត់ចោមចៅទី១  ខណ្ឌពោធិ៍សែនជ័យ   រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះសឹម  សីហា  ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ  ស្នាក់នៅកន្លែងកេីតហេតុខាងលេី  មានស្រុកកំណេីតនៅ  ស្រុកកំពង់ត្របែក  ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឱ្យដឹងថា  ជនរងគ្រោះមិនបានឃេីញចេញពីបន្ទប់ជាច្រេីនថ្ងៃហេីយ  ដោយមានការសង្ស័យទេីបរូបគាត់ឡេីងទៅមេីលរុញទ្វារស្រាប់តែឃេីញជនរងគ្រោះដេកស្លាប់បាត់ទៅហេីយទាំងអាក្រាតកាយនិងមានក្លិនស្អុយទៀតផង  ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យជាក់ស្តែងរួចប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕