ប្រជាពលរដ្ឋ៥នាក់ត្រូវតុ លាការ សម្រេច ឃុំខ្លួន

288
UI Promtion 2021

ភ្នំពេញៈ តុលាការខេត្ត កំពង់ឆ្នាំង បានសម្រេច ឃុំ មនុស្ស ចំនួន ប្រាំ នាក់ នៅ ថ្ងៃទី ៩ ខែមករា ឆ្នាំ២០២២នេះ ពាក់ព័ន្ធ ការ ញុះញង់ ឲ្យ ប្រជាពលរដ្ឋ តវ៉ា ទាមទារ ដី នៅ តំបន់ ៣ ស្ថិតនៅ ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង និង ប្រឆាំង ទៅនឹង អនុសាសន៍ របស់ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ។

មនុស្ស ទាំង ប្រាំ នាក់ ជាប់ចោទ ពីបទ ញុះញង់ អោយ ប្រព្រឹត្ត បទឧក្រិដ្ឋ ជាអាទិ៍ និង ដឹកជញ្ជូន អាវុធ ខុសច្បាប់ ។

សមត្ថកិច្ច បាន ឃាត់ខ្លួន មនុស្ស ចំនួន ប្រាំ នាក់ ទៅ សាលាដំបូង ខេត្តកំពង់ឆ្នាំង កាលពី ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ ។

មនុស្ស ទាំង ប្រាំ នាក់ ត្រូវបាន សមត្ថកិច្ច ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន កាលពី ថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២២ នៅ ចំណុច ទំនប់ អូរ ត្រាវ និង ទំនប់ ខ្នាយ ទោល ស្ថិតនៅ ក្នុងភូមិ គុយ និង ភូមិ ប្រាសាទ ឃុំ ដារ ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង ។

យោងតាម របាយការណ៍ របស់ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង បាន ឲ្យ ដឹងថា មនុស្ស ចំនួន ប្រាំ នាក់ ដែល ឃាត់ខ្លួន រួមមានៈ ១. ឈ្មោះ សាំង ចាន់ថន ហៅ សាំង សុង ភេទ ប្រុស អាយុ ៤៦ ឆ្នាំ រស់នៅ ទីក្រុង ភ្នំពេញ , ២. ឈ្មោះ អុក ប៉ា រ៉ា ឌី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ ទីក្រុង ភ្នំពេញ , ៣. ឈ្មោះ ប្រាក់ សង្ហា ភេទ ប្រុស អាយុ ២៣ ឆ្នាំ រស់នៅ ទីក្រុង ភ្នំពេញ មាន តួនាទី ជា តៃកុង ឡាន , ៤. ឈ្មោះ គង់ តារា ភេទ ប្រុស អាយុ ៥៦ ឆ្នាំ រស់នៅ ភូមិ ពាម ទន្លា ឃុំ ពោធិ៍ ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង និង ៥. ឈ្មោះ កែវ ហួរ ( ឃុំខ្លួន នៅ ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២) ។

ប្រភព ដដែល បាន បន្តថាៈ សមត្ថកិច្ច បាន ដកហូត មធ្យោបាយ រួមមាន រថយន្ត មួយគ្រឿង ម៉ាក Lexus Lx450 ពណ៌ ទឹកប្រាក់ ស្លាក លេខ ភ្នំពេញ 2Q 7993 ទូរស័ព្ទ ចំនួន ៨ គ្រឿង laptop មួយគ្រឿង អាវុធខ្លី មួយ ដើម ម៉ាក ប៉ា រ៉ា ផលិត នៅ ប្រទេស កូរ៉េ គ្រាប់ ចំនួន ១២ គ្រាប់ ។ ក្រោយ ការឃាត់ខ្លួន ជនសង្ស័យ ទាំងនោះ ត្រូវបាន បញ្ជូនទៅ ការិយាល័យ ជំនាញ ខេត្ត ៕