យោធាថៃនៅតាមព្រំដែនឃាត់ខ្លួនពលរដ្ឋ ខ្មែរ២៤នាក់និងពលរដ្ឋថៃ៥នាក់

179
UI Promtion 2021

បន្ទាយមានជ័យ
សមត្ថកិច្ចការពារតាមខ្សែបន្ទាត់ព្រំដែនបានឲ្យដឹងថា ៖ នៅថ្ងៃទី០៨ខែមករាឆ្នាំ ២០២២នេះកងកំលាំងយោធាថៃកងរយប្រាណទី ១,៣០៥ បានចុះដើរល្បាត វេលា០៩ ខែ មករា ឆ្នាំ ២០២២ ម៉ោង ១៣:៥៣
ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវហើយក៏ប្រទះឃើញឃើញពលរដ្ឋខ្មែរតែម្តង។
ប្រភពដដែលបានឲ្យដឹងថា ៖ នៅថ្ងៃ ទី ០៨ ខែមករា ឆ្នាំ ២០២២ នេះ យោធា កងរយប្រាណ ទី ១,៣០៥ បានចុះដើរល្បាត ក្នុងភូមិ សាស្ត្រ ដែលខ្លួនប្រចាំការ ទទួលខុសត្រូវហើយក៏ប្រទះឃើញមនុស្សគួរឲ្យសង្ស័យមួយក្រុមដើរមកតាម ច្រករបៀង រួច សំដៅ ចូល មក ប្រទេស ថៃ ក្នុងបរិវេណភូមិកុតហ៊ីន ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ចំនួន ១៣ នាក់ ក្នុង នោះ ស្រី ០៦ នាក់ ប្រុស ០៦ នាក់ និងក្មេងស្រីម្នាក់ទើបនាំខ្លួនមកសួរនាំបន្ថែម ។
ក្រោយពីសមត្ថកិច្ចថៃសួរនាំរួចរាល់ទើបបានដឹងថា ពលរដ្ឋខ្មែរមួយក្រុមនេះមានបំណងទៅ ធ្វើការខាងសំណង់នៅបាងកះពិ ក្រុងបាងកក ដោយមានមេខ្យល់ជូន ចំណាយប្រាក់ថ្លៃមកនិង ធ្វើដំណើរនេះក្នុងម្នាក់ ៗ៧,០០០បាត។ បន្ទាប់ ក៏ មាន កម្លាំងយោធា អង្គភាព ចំពោះ កិច្ច ទី ១២ ក៏ បាន ឃាត់ខ្លួន ពលរដ្ឋ ខ្មែរ បន្ថែម ២ នាក់ ទៀត ក្នុង នោះ ប្រុស ម្នាក់ នៅ បរិវេណ ជិត ច្រកព្រំដែន អន្តរជាតិ ប៉ោយ ប៉ែ ត ហើយ យ ក្រោយ ពី សួរនាំ ពួក គេ បាន ឆ្លើយ ថា ធ្វើ ដំណើរ មក ពី ខេត្តបន្ទាយមានជ័យ ដោយ ចំណាយ ប្រាក់ ឲ្យ មេខ្យល់ ជនជាតិ ខ្មែរ មិន ស្គាល់ឈ្មោះ ក្នុង ម្នាក់ ៗ៥,០០០ បាត ក្នុង បំណង ទៅ ធ្វើការ ខាង សំណង់ នៅ ខេត្ត ស្រះ កែវ ។
សមត្ថកិច្ច ថៃ តាម បន្ទាត់ ព្រំដែន ក៏ បាន បញ្ជាក់ ថា ៖ កម្លាំង ទាហាន ថៃ ប្រចាំ ស្រុក តា ប្រា យ៉ា ខណៈ កំពុង ដើរ ល្បាត ក៏ ប្រទះ ឃើញ ពលរដ្ឋ ខ្មែរ ចំនួន ០៩ នាក់ បន្ថែម ទៀត ដែល ក្នុង នោះ ប្រុស ០៤ នាក់ និង ស្រី ០៥ នាក់ នាក់ នៅ បរិវេណ ភូមិ ប៉ា រ៉ៃ ថ្មី ឃុំ ប៉ា រ៉ៃ ស្រុក អារញ្ញ ខេត្ត ស្រះ កែវ ដែល ពួក គាត់ ទាំងនោះ ធ្វើ ដំណើរ មក ពី ខេត្តបន្ទាយមានជ័យ ប្រទេស កម្ពុជា ហើយ មាន បំណង ទៅ ធ្វើការ នៅ ស្រុក អារញ្ញ ខេត្ត ស្រះ កែវ ។ ដូច្នេះ សរុប ទាំង ០៣ ករណី ខាងលើ នេះ គឺ មាន ពលរដ្ឋ ខ្មែរ ចំនួន ២៤ នាក់ ក្នុង នោះ ស្រី ១៣ នាក់ ( ក្មេង ស្រី ម្នាក់ ) ។
សមត្ថកិច្ច ថៃ តាម បន្ទាត់ ព្រំដែន បាន បញ្ជាក់ ទៀត ថា បន្ទាប់ មក ទៀត ទាហាន ថៃ ក៏ បាន ឃាត់ខ្លួន ស្ត្រី ជនជាតិ ថៃ ៣ នាក់ និង មេខ្យល់ ជនជាតិ ថៃ ២ នាក់ ដែល កំពុង លួច ឆ្លង ដែន ចូល មក ប្រទេស កម្ពុជា វិញ ផង ដែរ នៅ ត្រង់ បរិវេណ ភូមិ ទ ព័ សៀម ឃុំ / ស្រុក តា ប្រា យ៉ា ខេត្ត ស្រះ កែវ ។
ហើយ ក្រោយ ពេល សមត្ថកិច្ច ថៃ សួរនាំ ពលករ ខ្មែរ ទាំង ២៤ នាក់ និង ពលរដ្ឋ ថៃ ទាំង ៥ នាក់ រួចរាល់ ក៏ បាន បញ្ជូន ទៅ ឲ្យ ជំនាញ ដើម្បី ចាត់ការ តាម នីតិវិធី ច្បាប់ បន្ត ទៀត ៕