យាយតាស្ទើរស្លុតព្រលឹងដោយបាត់ចៅប្រុស

187
UI Promtion 2021

ខេត្តបន្ទាយមានជ័យ ៖ ក្មេង ប្រុសមានអាយុទើប ១ ខួប ៧ ខែ ម្នាក់បានស្លាប់ បាត់បង់ជីវិតដោយរអិលជើងធ្លាក់ចូលក្នុងទឹកស្រះ
ចំងាយ ប្រមាណ ៣០ ម៉ែត្រ ខាងកើត ផ្ទះ ដោយ គ្មាន អ្នក ណា បានដឹង ។
ហេតុការណ៍ខាងលើ នេះបានកើតឡើងកាលពី វេលាម៉ោង ៤ រសៀល ថ្ងៃ ទី ៧ ខែ មករា ឆ្នាំ ២០២២ ស្ថិតនៅ ភូមិព្រៃចង្ហាកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
កុមាររងគ្រោះឈ្មោះ ខុន ម៉ា ណែ ត អាយុ ១ ខួប ៧ ខែ រស់នៅជាមួយជីតានិងជីដូនជាអ្នកមើលថែនៅក្នុងភូមិឃុំកើតហេតុដដែល មានឪពុកឈ្មោះលាក់ផានិត អាយុ ៣០ ឆ្នាំនិងម្តាយ ឈ្មោះ រុន លិ អាយុ ២៣ ឆ្នាំ បានចំណាកទៅធ្វើការនៅ ប្រទេស ថៃ អស់ហើយ ដោយផ្ញើទុក កុមាររងគ្រោះ ឲ្យនៅជាមួយ ជីដូន និង ជីតាជាអាណាព្យាបាល។
តាមសំដីលោកយាយជាអាណាព្យាបាល ឈ្មោះ ធៀប ធី អាយុ ៦៣ ឆ្នាំ បានរៀបរាប់ទាំងទឹកភ្នែកហូរសស្រាក់ ថា មុន ពេល កើតហេតុគាត់រវល់តែធ្វើបាយទឹកនៅក្នុងផ្ទះ ហើយចៅបានដើរលេងខាងក្រៅផ្ទះចំណែក ជីតា រវល់ ប្រមូល ចំបើង ទុក នៅ ជិត ស្រះ ដើម្បី បណ្តុះ ផ្សិត ។ សង្ស័យ ពេល នោះ ចៅប្រុស របស់ គាត់ ដើរ តាម ជីតា ទៅ ស្រះ ដោយ គាត់ មិន បានដឹង ថា ចៅ ដើរ តាម លុះ ពេល បាត់ ចៅ រយៈពេល ប្រហែល ១ ម៉ោង មិនឃើញ ចៅ ក៏ នាំ គ្នា ដើរ រក ស្រាប់តែ ឃើញ ដាន ស្នាម រមៀល ធ្លា.ក់ ទឹកស្រះ នៅ ខាងកើត ផ្ទះ ចំងាយ ប្រហែល ៣០ ម៉ែត្រ ហើយ បាន ចុះ រាវរក ក៏ ប្រទះ ឃើញ ស.ពចៅ ស្លា.ប់ ក្នុង ទឹកស្រះ មិនដឹង ពី ពេល ណា នោះ ឡើយ ។
នគរបាល បាន បញ្ជាក់ ទៀត ថា ក្រោយ ពី ទទួល បាន ព័ត៌មានខាងលើ នេះ ភ្លាម យើង បាន បង្កើត ក្រុមការងារ ដើម្បី ចុះ ធ្វើការ ត្រួតពិនិត្យ សាកស.ព ដែល មាន សមាសភាព ចូលរួម មាន លោក មេឃុំ បន្ទាយ នាង លោកនាយ ផ្នែក ពិនិត្យ កន្លែង កើតហេតុ ដោយ លោកនាយ ប៉ុស្តិ៍ រដ្ឋបាល ឃុំ បន្ទាយ នាង លោក អនុ ភូមិ និង លោក ប្រធាន មណ្ឌល សុខភាព ឃុំ បន្ទាយ នាង ។ ឆ្លង តាម ការ ត្រួតពិនិត្យ និងធ្វើកោសល្យ វិច្ច័យ រួច ពុំ មាន ស្លាកស្នាម អ្វី ទាក់ទង នឹង ករណី ឃា.តកម្ម ឡើយ គឺ ក្មេង រង គ្រោះ ពិតជា បាន ស្លា.ប់ ដោយសារ លង់ទឹក ស្រះ ប្រាកដ មែន ។
បច្ចុប្បន្ន ស.ព ក្មេង ប្រុស បាន ប្រ គ ល់ ជូន ក្រុម គ្រួសារ ដើម្បី ចាត់ចែង ធ្វើបុណ្យ តាម ប្រពៃណី ទាំង ក្តី អាឡោះអាល័យ ជាទី បំផុត ៕