សម្តេចតេជោ ហ៊ុន សែន៖«គម្ពីដែលខ្ញុំយកទៅមីយ៉ាន់ម៉ា ទី១ កុងសង់ស៊ីស ៥ ចំណុច និង ទី២ ធ្វើតាមរដ្ឋធម្មនុញ្ញអាស៊ាន»

269
UI Promtion 2021

(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា គម្ពីដែលសម្តេចតេជោ ហ៊ុន សែន យកទៅមីយ៉ាន់ម៉ា ទី១ កុងសង់ស៊ីស ៥ ចំណុច និង ទី២ ធ្វើតាមរដ្ឋធម្មនុញ្ញអាស៊ាន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ជប៉ុន ដែលបានប្រកាសគាំទ្រ ជុំវិញរកសន្តិភាព ជូនពលរដ្ឋមីយ៉ាន់ម៉ា ដើម្បីឱ្យកម្ពុជា ទទូលបានជោគជ័យ ក្នុងនាមជាប្រធានអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំទៅកាន់ជប៉ុនផងដែរ ដើម្បីសុំរថយន្ត ក្នុងការចុះទៅបំពេញតួនាទី នៅមីយ៉ាន់ម៉ា។

សម្តេចតេជោ ហ៊ុន សែន បន្តថា«ជប៉ុនយកចិត្តទុកដាក់ លើការផ្តល់ចំនួយមនុស្សធម៌ដល់ភូមា ខ្ញុំសូមបញ្ជាក់ជូនមហាជន និង អ្នកវិភាគទាំងឡាយ ដោយសារមានការអត្ថាធិប្បាយច្រើនហួស​។​ គម្ពី ដែលខ្ញុំយកទៅ

​ទី១ កុងសង់ស៊ីស ៥ ចំណុច និង ទី១ ធ្វើតាមរដ្ឋធម្មនុញ្ញអាស៊ាន។​បើនិយាយនៅទីនេះ មានចំណុចសំខាន់ ៣ យ៉ាង ទី ១ បទឈប់បាញ់ ទី ២ ការផ្តល់ជំនួយ ទី ៣ គឺទាក់ទិនជាមួយហ្នឹងការសន្ទនា ដែលក្នុងនោះ គឺឯកឧត្តម មីញ អ៊ុងឡាំង នឹងជួបជាមួយភាគីទាំងអស់ អញ្ចឹងយើងត្រូវបានយន្តការ ២ ឱ្យខាងតែបាន។ រឿងនេះ មិនមែនជារឿងកម្ពុជាទេ គឺជារឿងអាស៊ានត្រូវធ្វើ ទី១ បទឈប់បាញ់ និង ទី២ គឺមានអតីប្រធានព្រុយណេ ប្រធានកម្ពុជា អនាគតឥណ្ឌូនេស៊ី និង លេខាធិការអាស៊ាន ដើម្បីឱ្យមានបទឈប់បាញ់។ ​កម្ពុជាគ្រាន់តែបើកផ្លូវ តែប៉ុណ្ណោះ ទុកលទ្ធភាពនេះ ជូនអាស៊ានទាំង១០»