ករណីផ្ទុះគ្រាប់មីនតោនស្លាប់ជំនាញដោះមីនចំនួន៣រូប និងរបួសធ្ងន់ម្នាក់ របស់អង្គការដោះមីនកម្ពុជា​

166
UI Promtion 2021
ព្រះវិហារ៖ (ព័ត៌មានបឋម) នៅថ្ងៃទី១០​ ខែមករា​ ឆ្នាំ​២០២២​ នៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក​ មានករណីផ្ទុះគ្រាប់មីនតោនស្លាប់ជំនាញដោះមីនចំនួន៣រូប និងរបួសធ្ងន់ម្នាក់​របស់អង្គការដោះមីនកម្ពុជា​ (Cambodian Self Help Demining) ដែលស្ថិតនៅភូមិសែនតេជៈ​ ឃុំមរកត​ ​ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។
អង្គការដោះមីនកម្ពុជាហៅកាត់ថា​CSHD​ ដែលគេស្គាល់ថា​ជាអង្គការអាគីរ៉ា​ ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។​