ព្រលប់នេះប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពនៃការឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍ !

395
UI Promtion 2021

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពនៃការឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍ ! ដោយសម្តេចតេជោ មានប្រសាសន៍ថា, សូមក្រាបថ្វាយបង្គំព្រះថេរា ព្រះថេរព្រះអង្គ បងប្អូនជនរួមជាតិជាទីស្រឡាញ់ ! ឥឡូវនេះមេរោគកូវីដបម្លែងថ្មីដែលហៅថា, អូមីក្រុង បានចាប់ផ្ដើមឆ្លងចូលក្នុងសហគមន៍ របស់យើងហើយ។ កិច្ចការបន្ទាន់ របស់យើងគឺពង្រឹងវិធានការបន្តឹងការពារ ដើម្បីកុំឲ្យរីករាលដាល ធ្ងន់ធ្ងរ។

 

សម្តេចតេជោបន្តថា, ថ្ងៃនេះយើងមាន ៣៤ ករណី ក្នុង ៣៤ ករណី មានករណីនាំចូលចំនួន ២៤ ករណី នឹងឆ្លងចូលក្នុងសហគមន៍ចំនួន ១០ករណី ក្នុងស្ថានការណ៍បែបនេះត្រូវតែយកចិត្តទុកដាក់ ទប់ស្កាត់ការពារឲ្យបានខ្លាំងក្លាបំផុត នោះបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ដើម្បីធានាថាការការពាររបស់យើងមានភាពរឹងមាំ ។ ជាមួយគ្នានេះខ្ញុំបានដាក់ចេញបទបញ្ជា ជំរុញល្បឿននៃការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើង នៅក្នុងនោះគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំង បានបញ្ជូនវ៉ាក់សាំង អាស្រាសេនីកា បញ្ជូនទៅតាមបណ្ដាខេត្តរួចរាល់អស់ហើយ មួយទៀតសម្រាប់ចាក់នៅទីក្រុងភ្នំពេញ ។ ការបញ្ជូន Pfizer មិនបានទៅតាមបណ្ដាខេត្តនោះទេ៕