ខេត្តសៀមរាប បើក​យុទ្ធនាការ​ចាក់ដូស​ជំរុញ ៦៤​ ទីតាំង ដល់ប្រជាពលរដ្ឋ

178
UI Promtion 2021

សៀមរាប៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានចាប់ផ្តើម ​​យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩ ដូសទី៣ ឬដូសជម្រុញជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​ជួយ​ខេត្តសៀមរាប បាន​ចុះ​បើក​យុទ្ធនាការដើម្បី​​​ឆ្លើយតប តាមរយៈនៃការផ្តល់វ៉ាក់សាំងបង្ការ​និង​កាត់បន្ថយហានីភ័យ លើស្ថានភាពរាតត្បាតនៃកូវីដ-១៩ ដែលកំពុងបន្តយាយីនៅលើពិភពលោក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះស្មារតីចូលរួមនៃប្រជាពលរដ្ឋ ដែលបានទទួលយកការចាក់វ៉ាក់សាំងការពារពង្រឹងសមត្ថភាពរើបម្រះចេញពីវិបត្តិកូវីដ-១៩ រហូត​បាន​បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ​២០​កុម្ភះ និងបានបើកប្រទេសឡើងវិញ។

សម្តេចពិជ័យសេនាបាន​លើក​អំពីផែនការចាក់ស្រោចវ៉ាក់សាំង ដែលជានយោបាយយុទ្ធសាស្រ្តគន្លឹះរបស់​ប្រមុខរាជរដ្ឋាភិបាល ដើម្បីបង្ហូរចរន្តសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ជួសជុលសសៃឈាមសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

សម្តេចពិជ័យក៏បានបញ្ជាក់ដែរថា នៅក្នុងយុទ្ធនាការនេះចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្កានៅឡើយនោះ ក៏អាចមកទទួលការចាក់វ៉ាក់សាំងដូសទី១ បានផងដែរ។