
រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់ដែលត្រូវជនមិនស្គាល់មុខចាប់ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវបានជនសង្ស័យនាំយកទៅប្លុងចោលនៅតាមផ្លូវជាតិលេខ៦ ហើយសមត្ថកិច្ចប្រទះឃើញ និង បាននាំយកមកប្រគល់អោយម្តាយវិញហើយ នៅរសៀលមុននេះបន្តិច…
ទោះបីជាយ៉ាងណា ជនសង្ស័យ ដែលសមត្ថកិច្ចអះអាងថា ទំនងជាជនមានសតិមិនគ្រប់បានធ្វើដំណើរដោយស្មើរជើងទៅបាត់ ។
បន្ទាប់ពីបាត់ក្មេងប្រុសបង្កអោយការភ្ញាក់ផ្អើលតាមបណ្តាញសង្គម បន្ទាប់ពីក្រុមគ្រួសារបង្ហោះអំពាវនាវឱ្យមហាជន និងសមត្ថកិច្ចជួយស្វែងរកក្មេងរងគ្រោះរូបនោះ ។
តាមសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា បន្ទាប់ពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចក៏បានចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្ទាន់ ។
តាមកាមេរ៉ា សុវត្ថិភាពសមត្ថកិច្ចអោយដឹងថា កាលដែលក្មេងនោះត្រូវបានជនមិនស្គាល់មុខ បក់ដៃហៅហើយក៏ទៅតាមបាត់តែម្តង ។ បន្ទាប់ពីភ្ញាក់ផ្អើល នៅវេលាររសៀលថ្ងៃទី១០ ខែមករានេះ ត្រូវបានសមត្ថកិច្ច រកឃើញវិញ និងប្រគល់អោយក្រុមគ្រួសារវិញ ។
តាមនគរបាលប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារបានអោយដឹងថា ក្មេងនោះត្រូវបានកម្លាំងនគរបាលល្បាតប្រទះឃើញនៅតាមដងផ្លូវជាតិលេខ៦ ចន្លោះស្ពានលេខ៩ ទៅលេខ១០ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ។បន្ទាប់ពីប្រទះឃើញក្មេងនោះគេក៏ប្រទះឃើញ មនុស្សមានសតិមិនគ្រប់ម្នាក់ធ្វើដំណើរចេញពីកន្លែងនោះដែលមានការសង្ស័យថា ជាជនមិនស្គាល់មុខដែលនាំក្មេងនោះមកពីសង្កាត់គោកឃ្លាង តែមិនអាចឃាត់ខ្លួន ព្រោះសួរនាំក្មេងមិនដឹង ៕