
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេហទំព័រ អន្តរជាតិ worldometers បានបង្ហាញថា គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ចំនួនឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៣១១.០១៩.៨៥៨ករណីហើយ ក្នុងនោះសរុប៥.៥១១.៩៥៥ស្លាប់ និង២៦០.៥៥៧.៤០១នាក់បានជាសះស្បើយ។
រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកឈរនៅកំពូលតារាង ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ ដោយមានមនុស្សសរុប៦២.៦៦១.២៧២នាក់បានឆ្លង និង៨៦១.៣៣៦នាក់បានស្លាប់ ព្រមទាំងមនុស្ស៤២.៥០៥.៣៧៤នាក់បានជាសះស្បើយ ខណៈឥណ្ឌាឈរនៅលំដាប់ទីពីរមានអ្នកឆ្លង៣៥.៨៦៩.៩៤៧នាក់ ៤៨៣.៩៣៦បានស្លាប់ និង៣៤.៥៥៥.៥៤៩នាក់បានជាសះស្បើយ និងប្រទេសប្រេស៊ីលឈរ នៅលំដាប់ទី៣ ដោយ២២.៥៥៨.៦៩៥នាក់បានឆ្លង និងស្លាប់៦២០.១៤២ ព្រមទាំងជាសះស្បើយ២១.៦២៦.៨៣៦ករណី៕