បុរសវ័យចំណាស់ម្នាក់គេដាច់ចិត្តចងកសម្លាប់ខ្លួនច្រើនថ្ងៃព្រោះជំពាក់លុយគេច្រើនទើបក្រុមគ្រួសាររកឃើញ ហើមឡើងចង់ផ្ទុះ

238
UI Promtion 2021

(បន្ទាយមានជ័យ)÷បុរសវ័យកណ្តាលម្នាក់ជំពាក់លុយគេវ័នកគ្មានលុយសងគេ ដាច់ចិត្តចងកសម្លាប់ ជាច្រើន ថ្ងៃទើបក្រុមគ្រួសារ រកឃើញ ហើមឡើងចង់ផ្ទុះ។ ករណីនេះត្រូវបានគេប្រទះឃើញនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១០ ខែ មករា ឆ្នាំ ២០២២ នៅចំណុច តាណុបតាជៃ ខាងលិចភូមិគោកសំរោងលិច ចម្ងាយប្រមាណ២.៥០០ម៉ែត្រ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ករណីសពចងកខាងលើ មានឈ្មោះ តេង កុសល់ ភេទ ប្រុស អាយុ ៤៦ ឆ្នាំ រស់នៅភូមិ ហ្លួងលើ ឃុំឬស្សីក្រោ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បើតាមសម្តីប្រពន្ធ ឈ្មោះឈីនបុរី អាយុ ៤០ឆ្នាំបានរៀបរាប់ប្រាប់ សមត្ថកិច្ចឲ្យដឹងថាប្ដីរបស់ខ្លួន១សប្តាហ៍មុនធ្លាប់បានមកមើលកន្លែងដឹកដីធ្វើផ្លូវចូលស្រែនៅចំណុចខាងលើ ជាមួយឈ្មោះ ឈុនណា ភេទប្រុស រស់នៅស្រុកមង្គលបូរី ជាមួយគ្នា ហើយ ប្រហែលជា ១ខែមុនធ្លាប់រត់ចងក នៅលើផ្ទះម្តងតែមិនបានសម្រេច លុះនៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២បាន បាត់ខ្លួនពីផ្ទះ ក្រុមគ្រួសារខិតខំដើររកដែរតែរកមិនឃើញ។
ប្រពន្ធបានបញ្ជាក់ឲ្យដឹងបន្តទៀតថាលុះនៅ ថ្ងៃ ១០ មករា មានប្រជាពលរដ្ឋប្រទះឃើញគាត់ ចងកនឹងខ្សែនីឡុងជរ័ពណ៌ស ស្លាប់
នៅចំណុចខាងលើស្លៀកខោទាហ៊ានពាក់អាវរងាពណ៌អាច់សេះសពមានសភាពហើម ស្អុយរលួយឡើងចង់ផ្ទុះ។
ក្រោយពីដឹងថាមានមនុស្សស្លាប់ដោយចង ក កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបង្កើតគណះកម្មការ ធ្វើការពិនិត្យសព ហើយបានធ្វើការសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន
ពុំឃើញមានស្លាកស្នាមអ្វីដែលគួឲ្យសង្ស័យលើករណីឃាតកម្មទេនោះទេ។
ប្រពន្ធបានប្រាប់សមត្ថកិច្ចថាប្តីរបស់គាត់មានវិបត្តគ្រួសារជំពាក់ប្រាក់គេច្រើនពេកពុំអាចដោះបំណុលគេបានទើបដាច់ចង ក សម្លាប់ខ្លួនយ៉ាងដូច្នេះ។
សពក្រោយពីពិនិត្យចប់បានធ្វើកំណត់ហេតុហើយកម្លាំងបានប្រគល់សពឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕