បុរសរស្រវឹងស្រាបើករថយន្តTacomaដឹកម៉ូតូមួយគ្រឿងមកពីស្រុករេចង្កូតជ្រុលទៅម្ចាងផ្លូវត្រូវរថយន្តបែនដឹកខ្សាច់បុករងការខូចខាតយ៉ាងដំណំ

296
UI Promtion 2021

ភ្នំពេញ ៖ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២មានបុរសម្នាក់ផឹកគ្រឿងស្រវឹងជោកជាំបានបេីករថយន្តTacoma ដឹកម៉ូតូហុងដាមួយគ្រឿងមកពីស្រុក ស្រាប់តែរេចង្កូតចូលទៅផ្លូវឯកទិសក៏ត្រូវរថយន្តបែនដឹកខ្សាច់បុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅបុកនឹងបង្គោលភ្លេីងបន្ថែមរងការខូចខាតយ៉ាងដំណំ តែមិនធ្វើឱ្យភាគីខាងណាម្នាក់រងរបួសនោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ដំបូងគេឃេីញរថយន្តម៉ាក Toyota Tacoma ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-6408 បេីកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹង ដោយនៅលើរថយន្តមានដឹកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FL-3436 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅផ្លូវម្ខាងទៀត(ផ្លូវឯកទិស)ក៏ត្រូវរថយន្តបែន ដឹកខ្សាច់ដែលបេីកស្របទិសមកបុកពីចំហៀងពេញទំហឹង បណ្ដាលឱ្យរថយន្តTacoma ខ្ទាតទៅបុកនឹងបង្គោលភ្លេីង ហើយម៉ូតូក៏ខ្ទាតចេញពីរថយន្តរងការខូចខាតយ៉ាងដំណំដែរ តែក្នុងករណីនេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។
ក្រោយកេីតហេតុភ្លាមៗ តៃកុងរថយន្តដឹកខ្សាច់បានចុះពីលេីរថយន្តគេចខ្លួនបាត់ ទៅ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យមកធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿង និងម៉ូតូ១គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕