សម្ដេចក្រឡាហោម ស ខេង តំណាងរាស្រ្ត និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង មានប្រសាសន៍ផ្ដាំផ្ញើឲ្យបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិថ្មីខាងមុខនេះ សូមខិតខំធ្វើសកម្មភាពល្អៗ ឲ្យបានកាន់តែច្រើនបន្ថែមទៀត ជាមួយប្រជាពលរដ្ឋ ពិសេសការចុះទៅតាមខ្នងផ្ទះ ដើម្បីស្វែងយល់ពីជីវភាពពួកគាត់។

273
UI Promtion 2021

ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយក្រុមការងារចុះមូលដ្ឋាន និងមន្ត្រីរាជការ ក្នុងខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី ១០ ខែមករា សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងសម្ដែងការកោតសរសើរ ចំពោះក្រុមការងារចុះមូលដ្ឋាន ខេត្តបាត់ដំបងគ្រប់លំដាប់ថ្នាក់ ដែលបានរួមកម្លាំងសាមគ្គីគ្នា ចូលរួមគាំទ្រដល់ការបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋខេត្តបាត់ដំបងទាំងមូល ជាពិសេសនៅក្នុងស្ថានភាពប្រឈម បង្កឡើយដោយជំងឺកូវីដ-១៩។
សម្ដេចក្រឡាហោម ក៏បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ខិតខំបំពេញភារកិច្ច ដែលថ្នាក់ជាតិបានផ្ដល់ជូនមកជាបន្តបន្ទាប់ ដើម្បីចូលរួមធ្វើឲ្យសម្រេចបានជោគជ័យ នូវការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាកំណែទម្រង់ប្រវត្តិសាស្រ្តនៅកម្ពុជា ធ្វើឲ្យថ្នាក់មូលដ្ឋានកាន់តែមានលទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើឲ្យបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិថ្មីខាងមុខនេះ សូមខិតខំធ្វើសកម្មភាពល្អៗឲ្យបានកាន់តែច្រើនបន្ថែមទៀត ជាមួយប្រជាពលរដ្ឋ ពិសេសការចុះទៅតាមខ្នងផ្ទះ ដើម្បីស្វែងយល់ពីជីវភាពពួកគាត់។ សម្ដេច ក៏បានណែឲ្យបេក្ខជនទាំងអស់ខិតខំពង្រឹងសាមគ្គីភាព និងការផ្ដល់ការគាំទ្រដល់គ្នាទៅវិញទៅមក សម្រាប់ការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋាន។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២នេះ ជាកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិទី ៥៕