ខ្លាំងប៉ះខាំងបណ្តាលឲ្យបែកល្បាល

175
UI Promtion 2021

ខេត្តបន្ទាយមានជ័យ ៖ បងថ្លៃនិងមិត្តភក្តិមានគ្នាសរុប៣នាក់កំពុងផឹកស៊ី និងចាក់កូនធុងបាស់ ស្រាប់តែប្អូនថ្លៃមិនដឹងផឹកស្រវឹងមកពីណា ក៏ស្រែកមុខផ្ទះថា «អាណាខ្លាំងវ៉ៃមួយស្មើ» ។ ពេលនោះបងថ្លៃក៏យកចបកាប់វា.យប្អូនថ្លៃ បណ្តាលឱ្យបែ.កក្បាល ដេរអស់៦ថ្នេរ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅភូមិភាសជើង ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយក្រុមគ្រួសាររបស់ជនរងគ្រោះបានប្តឹងឱ្យឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ។
ជនសង្ស័យជាបងថ្លៃឈ្មោះ ម៉ាន់ និមល ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិភាសជើង ឃុំផ្គាំ ស្រុកស្វាយចេក ។ ចំណែកជនរងគ្រោះត្រូវជាប្អូនថ្លៃឈ្មោះ ផាន់ រ័ត្ន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិជាមួយគ្នា ។
លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះឈ្មោះ ផាន់ រ័ត្ន បានប្តឹងជនសង្ស័យឈ្មោះ ម៉ាន់ និមល ជាបងថ្លៃ ថាបានធ្វើសកម្មភាពយកចបកាប់វា.យ បណ្តាលឱ្យរងរបួសបែ.កក្បាលផ្នែកខាងឆ្វេងដេរចំនួន៦ថ្នេរ ត្រូវបានសង្គ្រោះទៅមន្ទីពេទ្យខេត្តបាត់ដំបង។
លោកបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងខាងលើនេះភ្លាមៗ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានចុះឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសាកសួរ ។
លោកបានបញ្ជាក់បន្តថា ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុ ខណៈខ្លួនកំពុងផឹកស៊ីមានគ្នា៣នាក់ ចាក់កូនធុងបាស់ក្រោមផ្ទះឈ្មោះ ស្មែ ជេម និងឈ្មោះ ប្រិយ៍ កី ជាប្រជាការពារភូមិ ស្រាប់តែជនរងគ្រោះជាប្អូនថ្លៃ មិនដឹងស្រវឹងមកពីណាបានកាន់ចបជីកមុខផ្ទៈឈ្មោះ ស្មែ ជេម រួចស្រែកថា «អាណាខ្លាំងវ៉ៃមួយស្មើ» ហើយស្ទុះចូលមកវា.យ ក៏ត្រូវបានចាប់ចបយកចេញ ។ បន្ទាប់មកជនរងគ្រោះជាប្អូនថ្លៃបានរត់ទៅផ្ទះយកពូថៅដេញកា.ប់ តែខ្លួនគេចផុត រួចក៏ឆក់យកចបកាប់នៅក្បែរវា.យ តប វិញ បណ្តាលឱ្យរបួសបែកក្បាល ហើយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនតែម្តង។
លោកវរៈសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ៕