ស្រ្តីម្នាក់មានទុក្ខជាន់លើទុក្ខ

175
UI Promtion 2021

ខេត្តកំពង់ធំ៖ បុរសម្នាក់ បានធ្វើអត្ត.ឃា.ត ដោយចងកសម្លា.ប់ខ្លួន បន្ទាប់ពីបានប្រើអំពើហិង្សា កា.ប់ប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់។ ករណីនេះបានបង្កអោយមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅក្នុងភូមិចំបក់ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ស.ពបុរសចងក មានឈ្មោះ ឃុត ឈុនលី អាយុ ៣៦ឆ្នាំ រស់នៅភូមិកើតហេតុ។
លោកវរសេនីយ៍ទោ គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន ទើបឡើងកាន់តំណែងថ្មី បានប្រាប់ថា បើយោងតាមព័ត៌មាន ដែលលោកទទួលបានពីសាច់ញាតិ ករណីហិង្សាកាប់ប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ រួចរត់ទៅចងក ធ្វើអត្តឃា.តខាងលើនេះ បណ្តាលមកពីភ្លើងប្រច័ណ្ឌ។ ប្តីប្រពន្ធនេះ មានកូនស្រីពីរនាក់។
ឈ្មោះ ម៉ិញ ឡូត ត្រូវជាឪពុកក្មេក រស់នៅភូមិឃុំជាមួយគ្នា បានឲ្យដឹងថា គាត់ក៏មិនបានដឹងរឿងផ្ទៃក្នុងរបស់ពួកគេ អ្វីនោះទេ។ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កូនប្រសាររបស់គាត់ ឈ្មោះ ឃុត ឈុនលី បានខ្ចីលុយគាត់ ចំនួន ១០០០០រៀល យកទៅចាក់សាំងម៉ូតូ រួចវាក៏ឌុបម្តាយក្មេក ទៅរកប្រពន្ធរបស់វា ដែលបម្រើការងារ នៅការាស់សាំងកាល់តិច នៅតាមដងផ្លូវជាតិលេខ៦ ក្នុងភូមិកំពង់សំរោង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន។ ក្រោយមក កូនប្រសារគាត់ ក៏បានឌុបប្រពន្ធ និងម្តាយក្មេក មកផ្ទះវិញ លុះដល់វេលាម៉ោងប្រហែល ១៧យប់ មួយសន្ទុះក្រោយមក ស្រាប់តែចៅរបស់គាត់ ឈ្មោះ ឃុន លីហ្សា ភេទស្រី អាយុ ៩ឆ្នាំ បានរត់មកប្រាប់ថា កូនប្រសារគាត់ ឈ្មោះ ឃុត ឈុនលី បានកាប់ប្រពន្ធ ឈ្មោះ ហឹម ស្រីល័ក្ខ ហើយលឺដូច្នេះ គាត់ក៏រត់ទៅមើល ឃើញកូនស្រី ត្រូវរបួសធ្ងន់ ក៏បាននាំគ្នា ដឹកយកទៅព្យាបាល នៅពេទ្យភ្នំពេញទាំងយប់។ ចំណែកកូនប្រសារ ជាជនសង្ស័យ ក៏រត់គេចខ្លួនបាត់ទៅ។ រហូតដល់ព្រឹកថ្ងៃទី១២មករា ឆ្នាំ២០២២ ទើបមានឈ្មោះ ស្រី នឿន ភេទប្រុស អាយុ ៥៨ឆ្នាំ បានប្រទះឃើញជនសង្ស័យ ស្លា.ប់នៅក្រោមដើមអាកាស្យា។ក្រោយទទួលព័ត៌មាននេះ កម្លាំងជំនាញនគរបាលបច្ចេកទេសខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យសាក.ស.ព និងពិនិត្យកន្លែងកើតហេតុ ឃើញលើដើមប្រេងខ្យល់ កម្ពស់ ៤.៥ម មានបន្សល់ចុងកន្ទុយចំណងខ្សែ ចងជាប់មែក មានស្នាមដាច់ និងអាវក្រឡាការ៉ូសខ្មៅដៃវែងមួយ ពាក់ទុកលើមែកដើមប្រេងខ្យល់ ក្បែរចំណង។ ការពិនិត្យឃើញថា ស.ពដេកនៅលើដី ក្រោមដើមប្រេងខ្យល់ ក្នុងសភាពផ្អៀងមកខាងស្តាំ ជើងអង្កុញបត់មកក្រោយទាំងពីរ គ្មានអាវ ស្លៀកខោខ្លីពណ៌ស្លែលើជង្គង់។ សពមានស្នាមហូរឈាមតិចៗ ចេញពីភ្នែកស្តាំ នៅលើសាកស.ព មានជាប់ខ្សែចំណងស្មាច់ ពណ៌ស (ចំណងរូត) មានស្នាមដាច់ និងមានស្នាមទ្រុឌលើកខាងស្តាំ ទិសដៅបញ្ឆិត។ ចំណែកលើខ្លួន សពមានស្នាមកោសរបកស្បែកសើៗ លើខ្នង និងឆ្អឹងស្លាបប្រជាវ និងដើមដៃស្តាំ ជាស្លាកស្នាមកោសធ្លាក់ពីលើដើមឈើ។ ក្រៅពីនេះ មិនមានស្លាកស្នាមអ្វីគួរឲ្យកត់ស្គាល់។
សមត្ថកិច្ច សន្និដ្ឋានថា ជនសង្ស័យ ក្រោយប្រើហិង្សាកាប់ប្រពន្ធ នឹងកាំបិត បណ្តាលឲ្យរបួសធ្ងន់ដោយសារប្រច័ណ្ឌរួច ជននោះ បានរត់ទៅចងក។ ក្រោយពិនិត្យរួចរាល់ សាក.ស.ព ត្រូវបានប្រគល់ឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕