អ្នកនាំពាក្យ៖ បវេសនកាល ឆ្នាំ សិក្សា២០២២ ក្រសួង បន្តអនុវត្តគោលការប្រតិបត្តិស្តង់ដាចុះថ្ងៃ០៤ សីហា ២០២០

243
UI Promtion 2021

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ថ្លែងប្រាប់(CHN)ថា បវេសនកាលឆ្នាំសិក្សា២០២១-២០២២ ក្រសួង បាននិងបន្តពង្រឹងការរៀន និងបង្រៀនតាមគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ដោយបើកដំណើរការគ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងគ្រឹះស្ថានមត្តេយ្យសិក្សា ឱ្យប្រព្រឹត្តទៅជាប្រក្រតីដោយបន្តអនុវត្តគោលការប្រតិបត្តិស្តង់ដាចុះថ្ងៃ០៤ សីហា ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកបន្តថា ក្រសួងអប់រំ តម្រូវឱ្យគ្រប់គ្រឹះស្ថានសិក្សា បន្តពង្រឹងការអនុវត្តសុវត្ថិភាពសុខភាពសិក្សា រក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំនិងសិស្សានុសិស្ស។ លោក ថា ក្នុងបរិបទកូវីដ-១៩ គោលបំណងធំ២ សម្រាប់ការសិក្សា គឺឱ្យមានការរៀនសូត្រជាបន្តប្រកបដោយគុណភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជម្ងឺកូវីដ-១៩។
អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា សម្រាប់លទ្ធផលតេស្តរកកូវីដ-១៩ សូមយោងតាមការរប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល។ ក្រសួងអប់រំ យុវជននិងកីឡា បាននិងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីបង្ការ គ្រប់គ្រង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។