៥សំណួរគួរចាប់អារម្មណ៍ទាក់ទងនិងផ្លូវហាយវេ

135
UI Promtion 2021

ភ្នំពេញទៅខេត្តព្រះសីហនុ៖ ជិតឈានទៅបញ្ចប់ គ្រោងដាក់ឲ្យដំណើរការនៅពេលដ៏ខ្លីខាងមុខនេះ។ មានចម្ងល់ជាច្រើនដែលបងប្អូនពលរដ្ឋ ចង់ដឹងពីការប្រើប្រាស់ផ្លូវដែលអាចបើកបរល្បឿនជាង ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងនេះ។
ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្តសំណួរ/ចម្លើយ៖ ពេលកំពុងបើកបរ បើឡានជិតអស់សាំង តើគួរធ្វើយ៉ាងម៉េច?
នៅតាមដងផ្លូវ ល្បឿនលឿនគឺមានកន្លែងផ្តល់សេវាកម្ម ក្នុងនោះមានដូចជា ស្ថានីយប្រេងឥន្ធនៈ ចំណតឡាន កន្លែងឈប់សម្រាក អាហារដ្ឋាន បន្ទប់ទឹកនិងយានដ្ឋាន ដែលអាចបម្រើសេវាកម្មចាំបាច់ជូនអ្នកធ្វើដំណើរផ្លូវឆ្ងាយ។ សូមចាប់អារម្មណ៍មើលស្លាកសញ្ញានៅលើដងផ្លូវជាមុន។
សំណួរ/ចម្លើយ៖ បើអ្នកបើកបរជិះហួសច្រកចេញ តើអាចថយឡានទៅក្រោយទេ?
ប្រាកដជាមិនបានដាច់ខាត។ អ្នកបើកបរត្រូវចាប់អារម្មណ៍ទៅលើរាល់ស្លាកចរាចរណ៍ទាំងអស់ដែលចង្អុលបង្ហាញច្រកចេញនៅលើផ្លូវល្បឿនលឿន បើជិះហួសច្រកចេញ ត្រូវតែបើកបន្តទៅមុខរកច្រកចេញបន្ទាប់ ការថយឡានទៅក្រោយគឺ គ្រោះថ្នាក់ខ្លាំងណាស់។
សំណួរ/ចម្លើយ៖ បើឈឺបត់ជើង តើអាចឈប់ឡានបត់ជើងបានទេ?
ប្រាកដជាមិនអាចទេ ផ្លូវល្បឿនលឿនមានយានជំនិះធ្វើដំណើរជិត100km/h ប្រាកដជាមិនអាចឈប់ឡាន ថយឡាន និងជិះបញ្ច្រាសជាដាច់ខាត បើមិនអីចឹងទេងាយនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតណាស់។
សំណួរ/ចម្លើយ៖ តើម៉ូតូអាចជិះនៅលើផ្លូវល្បឿនលឿនបានទេ?
មិនអាចទេ! យោងទៅតាមច្បាប់ អ្នកដំណើរយានជំនិះ ម៉ូតូ ឡានត្រាក់ទ័រ តុកតុកនិងយានយន្ត ផ្សេងៗដែលមានល្បឿនតិចជាង 70km/h គឺមិនអាចឡើងផ្លូវល្បឿនលឿនបានទេ។
សំណួរ/ចម្លើយ៖ តើការបើកបរលើផ្លូវល្បឿនលឿន ត្រូវបង់ប្រាក់យ៉ាងម៉េច?
បច្ចុប្បន្នការបង់ប្រាក់ដើម្បីធ្វើដំណើរលើផ្លូវល្បឿនលឿនគឺមិនទាន់កំណត់នៅឡើយទេ៕