បុរសជាកម្មករសំណង់ម្នាក់ចងកស្លាប់ខ្លួនតូចចិត្តប្រពន្ធសុំលែង!

220
UI Promtion 2021

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ដោយសារតូចចិត្តប្រពន្ធសុំលែងលះក៏សម្រេចចិត្តចងកធ្វើអត្តឃាតភ្ជាប់នឹងធ្នឹមដែករោងកម្មករស្នាក់នៅស្លាប់ចោលកូនតូចៗ២នាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២២ ស្ថិតនៅចំណុចរោងកម្មករ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ផាត រដ្ឋា អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ។
ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា គាត់បានរស់នៅជាមួយគ្នា១១ឆ្នាំមកហើយដោយមានកូនប្រុស-ស្រីតូចៗ២នាក់រស់នៅក្នុងបន្ទុក។គាត់បានបញ្ជាក់ថា ដោយប្ដីគាត់ចូលចិត្តដើរលេងជាមួយមិត្តភក្ដិ ហើយប្រើប្រាស់សារធាតុញៀននិយាយមិនស្ដាប់គាត់ក៏បានសុំលែងលះគ្នាដើម្បីឱ្យប្ដីកែខ្លួនអស់រយៈពេល៦ខែមកហើយ ទោះបីជាគាត់តេតាមទូរស័ព្ទមកក៏មិនដែលលើកដែរ ទើបតែព្រឹកនេះមានគេខលទៅប្រាប់ថាប្ដីរបស់គាត់ចងកស្លាប់បាត់ទៅហើយ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងដែរថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២បុរសរងគ្រោះបានទៅធ្វើការនៅការដ្ឋានចម្ការដូងដោយមានការហូបស្រាតិចតួច ហើយបានត្រឡប់មកដេកនៅការដ្ឋានកន្លែងកើតហេតុវិញនៅវេលាម៉ោង១០យប់ថ្ងៃខែដដែល។ លុះព្រឹកឡើងក៏ប្រទះឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ រួចបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុហ៊ុមព័ទ្ធខ្សែ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យសពហើយបញ្ជាក់ថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែន រួចធ្វើការកំណត់ហេតុប្រគល់សពឱ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕