ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា យុវជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវប្រកាន់ខ្ជាប់យកជាតិជាធំ !

194
UI Promtion 2021

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងក្នុងពិធីប្រកាស សមាសភាពក្រុមការងារយុវជនគណបក្សខេត្តកំពង់ឆ្នាំងថា៖ យុវជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា(CPP) ត្រូវមានជំហររឹងមាំក្នុងការតំកល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងការ ឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើនការយល់ដឹងឱ្យបានច្បាស់លាស់នូវរបត់នៃភូមិសាស្ត្រនយោបាយក្នុងតំបន់និងសកលលោកដើម្បីធានាបាននូវការថែរក្សាការពារសុខសន្តិភាពនៅលើទឹកដីកម្ពុជានាពេលបច្ចុប្បន្ន។
ឯកឧត្តមបណ្ឌិបានធ្វើការរំលឹកថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា បានស្រោចស្រង់ជីវិតរបស់ពលរដ្ឋកម្ពុជា បានចំនួន៣ដងធំៗរួចមកហើយ រួមមាន៖ ទី១.ការរំដោះប្រជាពលរដ្ឋចេញពីការសម្លាប់រង្គាលរបស់របបប៉ុលពត។ ទីទី២.ការជួយ ពលរដ្ឋឱ្យចាកចេញពីសង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខែ្មរ តាមរយៈការបង្កើតនូវនយោបាយឈ្នះ ឈ្នះ បញ្ចប់ សង្គ្រាមផ្ទៃក្នុងទូទាំងប្រទេស ដោយនាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស និងទី៣.ការយកឈ្នះលើសមរភូមិកូវីដ-១៩ដែលបានឆក់យកជីវិតប្រជាពលរដ្ឋជាច្រើនក្នុងរយៈពេលដ៏ខ្លីដោយសម្តេចតេជោ បានធ្វើការសម្រចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវតាមរយៈការពិចារណា វិនិច្ឆ័យ និងសម្រេចអារកាត់រហ័សទាន់ពេលវេលាទាំងក្នុងការទិញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋ រហូតបង្កលក្ខណៈឱ្យមានការបើកដំណើការប្រទេសឡើងវិញលើគ្រប់វិស័យ ព្រមទាំងបន្ត ស្រោចស្រពវ៉ាក់សាំងដូសជំរុញទី៤ និងទី៤ ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវនេះ។ សម្មិទ្ធិផលទាំងនេះគឺយើងមិនអាចកាត់ថ្លៃបាននោះទេ ដែលប្រមុខដឹកនាំគណៈបក្សប្រជាជន និងសមាជិក សមាជិកាបានខិតខំប្រឹងប្រែងលើសពីការងារស្នូលរបស់ខ្លួន ក្នុង បុព្វហេតុការពារអាយុជីវិតពលរដ្ឋធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនិងសង្គមជាតិ។

ឯកឧត្តមបណ្ឌិតប្រធានយុវជនថ្នាក់កណ្តាល បានគោរពនិងកោតសរសើរនូវគំរូវីរភាពរបស់យុវជនជំនាន់មុនដែលជាគំរូពោរពេញដោយភាពអំណត់អត់ធន់ព្យាយាមនិងក្តីសង្ឃឹមព្រមទាំងមានចក្ខុវិស័យនិងការផ្តួចផ្តើមខ្ពស់ ក្នុងការតស៊ូរំដោះជាតិចេញពីរបបខ្មៅងងឹតបែកបាក់ខ្ទេចខ្ទាំ ឱ្យមកជាមានការរៀបចំ ដឹកនាំគ្រប់គ្រងលើគ្រប់វិស័យ និងមានការអភិវឌ្ឍជាតិគួរជាទីមោទនៈ ដូច្នេះជាយុវជនជំនាន់ក្រោយត្រូវចង់ចាំនិងអនុវត្តតាមគំរូវីរភាពដ៏ប្រពៃថ្លៃថ្លាល្អផូរផង់នៃអ្នកដឹកនាំជំនាន់មុនដើម្បីពង្រឹង និងពង្រីកចក្ខុវិស័យក្នុងការលើកកម្ពស់នូវសមត្ថភាពប្រកាន់ខ្ជាប់នូវគុណតម្លៃ ជាបុគ្គល ស្មោះត្រង់ មានគុណធម៌ សីលធម៌ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុរបស់គណបក្ស បម្រើជាតិ និងប្រជាជនព្រមទាំងការពារ និងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យជូនជាតិមាតុភូមិ និងប្រជាជន៕