អូស្ត្រាលី និងនូវែលសេឡង់ បង្កើនការផ្ដល់ជំនួយដល់ប្រទេសដីកោះតុងហ្កា ដែលរងការវាយប្រហារពីរលកយក្សស៊ូណាមិ

288
UI Promtion 2021

អូស្ត្រាលី និងនូវែលសេឡង់ បានបញ្ជូនយន្ដហោះស៊ើបការណ៍របស់ខ្លួនឱ្យទៅជួយវាយតម្លៃទំហំខូចខាត នៅលើប្រទេសដីកោះ

តុងហ្កា (Tonga) ដែលទើបតែរងការវាយប្រហារដោយរលកយក្សស៊ូណាមិ បង្កឡើងដោយការផ្ទុះភ្នំភ្លើងនៅក្រោមបាតសមុទ្រ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានសន្យាផ្ដល់ជំនួយ និងការគាំទ្រនានាដល់ប្រទេសតុងហ្កា ឱ្យបានលឿនតាមដែលអាចធ្វើ ទៅបាន តែលោកទទួលស្គាល់ថាកម្ទេចផេះភ្នំភ្លើងកំពុងបង្កការរំខានដល់ប្រតិបត្តិការផ្ដល់ជំនួយ។ លោក Morrison បានបញ្ជាក់ប្រាប់ ស្ថានីយវិទ្យុ 2GB នៅថ្ងៃចន្ទសប្ដាហ៍នេះដូច្នេះថា «វាមានបញ្ហាប្រឈមជាច្រើន ដោយកម្ទេចផេះភ្នំភ្លើងកំពុងបង្កការរំខានដល់ការទំនាក់ទំនង តែយើងនឹងធ្វើការងារជាមួយគ្នា ដើម្បីផ្ដល់ជំនួយដល់ប្រទេសតុងហ្កា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

គួរបញ្ជាក់ថា ក្រៅពីអូស្ត្រាលី សហរដ្ឋអាមេរិក នូវែលសេឡង់ និងបារាំង រួមទាំងបណ្ដាប្រទេសដទៃក៏កំពុងផ្ដល់ការគាំទ្រដល់ ប្រទេសតុងហ្កាផងដែរ។ មកទល់នឹងពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់នោះទេ បន្ទាប់ពីរលកយក្សស៊ូណាមិ ដែលបង្កឡើងដោយការផ្ទុះភ្នំភ្លើងនៅក្រោមបាតសមុទ្រ បានវាយប្រហារលើប្រទេសដីកោះមួយនេះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន៕