សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ( UI ) បានប្រារព្វការជួបជុំបណ្ឌិតស្រាវជ្រាវ ជំនាន់៣ វគ្គ ២ ,ជំនាន់៤ វគ្គ១ ដល់ជំនាន់ ៗ៤ វគ្គ៤  

239
UI Promtion 2021

កាលពីថ្ងៃអាទិត្យទី ១៦ ខែមករា ឆ្នាំ២០២២ នាវេលាម៉ោង១៥រសៀល នៅសាលសន្និសីទឥន្រ្ទទេវី នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ( UI )  បានប្រារព្វការជួបជុំបណ្ឌិតស្រាវជ្រាវ ជំនាន់៣ វគ្គ ២ ,ជំនាន់៤ វគ្គ១ ដល់ជំនាន់ ៗ៤ វគ្គ៤ ដែលបានបញ្ចប់ការការពាររនិក្ខេបបទកម្រិតជាតិប្រកបដោយជោគជ័យ ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យបណ្ឌិត ឡាច សំរោង ជាសាកលវិទ្យាធិការ, ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ស៊ុ ឈុំឡុង ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជា ប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្រ្ត និងគ្រូឩទ្ទេស លោកសាស្រ្តាចារ្យបណ្ឌិត ឈឿន សាវន សាកលវិទ្យាធិការរង ទទួលបន្ទុកការបណ្តុះបណ្តាលថ្នាក់បណ្ឌិត។ នៅក្នុងការជួបជុំប្រកបដោយខ្លឹមសារ និងអត្ថន័យជាផ្លែផ្កានេះ បានបញ្ជាក់ថា ខ្លឹមសារនៃការជូបជុំបណ្ឌិតស្រាវជ្រាវទាំងអស់នាឱកាសនោះ គឺ ជាកាតព្ចកិច្ចរដ្ឋបាលរបស់សាកលវិទ្យាល័យឥន្រ្ទវិជ្ជា និងបណ្ឌិតស្រាវជ្រាវទាំងអស់ ដែលត្រូវបំពេញ ក្នុងការបោះពុម្ពសៀវភៅនិក្ខេបបទសម្រាប់តម្កល់ទុកជាផ្លូវការ ។

តម្លៃរបស់បណ្ឌិត ទាំងបណ្ឌិតស្រាវជ្រាវ និងបណ្ឌិតវិទ្យាសាស្រ្ត គឺត្រូវតែមាននិក្ខេបបទដែលបោះពុម្ព និងតម្កល់ទុកជាផ្លូវការ  ៕