ប្រជុំរឿងព្រេងខ្មែរ នៅតាមរឿងនីមួយៗ អ្នកនិពន្ធ លោកបានបង្កប់នៅទស្សនៈអប់រំតាមបែបលទ្ធិប្រជាធិបតេយ្យ…

ប្រជុំរឿងព្រេងខ្មែរ នៅតាមរឿងនីមួយៗ អ្នកនិពន្ធ លោកបានបង្កប់នៅទស្សនៈអប់រំតាមបែបប្រជាធិបតេយ្យ…

ស្នាដៃប្រជុំរឿងព្រេងខ្មែរ អ្នកនិពន្ធ លោកបានបង្កប់ខ្លឹមសារប្រជាធិតេយ្យយ៉ាងច្រើន ក្នុងនោះដែរមានសិទ្ធិសកល ដែលបង្ហាញក្នុងច្បាប់មាន៣០ និងសិទ្ធិប្រជាពលរដ្ឋមាន៤៦សិទ្ធិ។ សិទ្ធទាំងអស់នេះ អ្នកនិពន្ធរឿងព្រេងលោកបានបង្ហាញតាមរយៈសាច់រឿងៗខ្លះមានទៅដល់២ទៅ៣សិទ្ធសឹងក៏មានដូចជារឿង ពាក្យសុភាសិត៣០តម្លឹង រឿងក្រពើអ្នកបររទេះ គ្រាន់តែរឿងពីនេះបានបង្ហាញពីសីទ្ធិការអប់រំ សិទ្ធិយុត្តិធម៌ សិទ្ធិមានជីវិត ជាដើម។
ឧទាហរណ៍៖
-សិទ្ធិទទួលបានការអប់រំ៖
រឿងពាក្យសុភាសិត៣០តម្លឹង រឿងនេះបានអប់រំ មនុស្សម្នាក់ៗអាចទទួលបានចំណេះអប់រំ ករណីត្រង់ តាចាស់ម្នាក់បានបង្រៀនពីរបផនបីបទដល់បុរសម្នាក់ឱ្យទន្ទេញចាំមាត់ដើម្បីយកមកអនុវត្ត ចុងបញ្ចប់បុរសនោះទទួលផលល្អរហូតបានស្តេចទៀតផង។

-សិទ្ធិទទួលបានយុត្តិធម៌៖ រឿងក្រពើអ្នកបររទេះ ដោយសារការរមិលគុណរបស់ក្រពើ ទន្សាយបានកាត់សេចក្តីឱ្យក្រពើចាញ់…។

-សិទ្ធិរស់រានមានជីវិត៖
រឿងឥន្ទ្រីរបស់ព្រះឥសូរ គ្រាន់តែការសុបិនប៉ុណ្ណោះ ចង់ស្លាប់គេដោយគ្មានមូលហេតុ ។ មនុស្សម្នាក់ៗគ្មានទោសការសម្លាប់ឡើយ ទីបំផុត ទីទុយកាត់ឱ្យដំរីផុតក្តីស្លាប់។

-សិទ្ធិមិនមានការរើសអើង៖
រឿងព្រេងទាំងអស់ជាអក្សរសិល្ប៍ខេមរ ដូច្នេះខ្មែរមិនដែលប្រកាន់ ភេទ ជាតិ សាសន៍ វណ្ណៈឡើយ បើប្រកាន់គ្រប់រឿងនីមួយដូចជាអ្នកដឹកនាំមិនអាចដឹកនាំប្រទេសបានទេ បើសិនមិនមែនត្រូវស្តេចឬអភិជននោះ។

យើងមើលរឿងព្រេងខ្មែរ អ្នកសិករក៏អាចក្លាយជាសេដ្ឋី ស្តេច និងរៀបការជាមួយត្រកូលអ្នកមានបានដែល នេះហើយឆ្លុះបញ្ចាំងពីការមិនរើសវណ្ណៈ។ អត្ថបទ គិន ធារ៉ា