ឡានកុងតឺន័រក្រុមហ៊ុនតេងឡាយបានបុកបុរសម្នាក់ស្លាក់យ៉ាងអណោចអធ័ម នៅលើដងផ្លូវជាតិលេខ១ស្ថិតក្នុងស្រុកកៀនស្វាយ

221
UI Promtion 2021

ខេត្តកណ្តាល៖ ហេតុការណ៍គួរឲ្យរន្ធត់ណាស់មានរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ បានបុកម៉ូតូចំពេញទំហឹងបណ្តាលឲ្យស្លាប់ជនរងគ្រោះម្នាក់នៅក្រោមកង់រថយន្តដែលកើតហេតុនៅ ថ្ងៃទី១៧ខែមករា ឆ្នាំ២០២២វេលាម៉ោង ០៩:០០នាទី
នៅលើដងផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ ២៤-២៥។
ស្ថិតនៅភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកហង្ស ផាណារ៉ា អធិការរងស្រុកកៀនស្វាយផ្នែកចរាចរណ៍បានឲ្យដឹងថាៗ
នៅមុនពេលកើតហេតុខាងលើមានរថយន្ត០១គ្រឿងធុនធំសណ្តោងទូកុងតឺន័រ ម៉ាកFUSO
ពណ៍បៃតងពាក់ផ្លាកលេខភ្នំពេញ3C-0512 បើកបរដោយឈ្មោះប៉ុល រ៉ាន ភេទប្រុស អាយុ៣៤ឆ្នាំមានទីលំនៅភូមិសង្កែចុង ឃុំក្រាំងស្វាយស្រុកព្រះស្តេច ខេត្តព្រៃវែងបើកបរក្នុងទិសដៅអ្នកលឿងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តវ៉ាជែងបានជ្រុលចង្គូតទៅបុកម៉ូតូ០១គ្រឿងម៉ាកHONDA.DREAM.C125 ពណ៍ខ្មៅស៊េរី2015 ពាក់ស្លាកលេខភ្នំពេញ1FF7001 បើកបរដោយបុរសម្នាក់ឈ្មោះស្រៀង វិសាល ភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល។
បើកបរក្នុងទិសដៅផ្ទុយបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។
ចំនែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន។
លោកព្រំ សំអុលនាយផ្នែកចរាចរណ៍ស្រុកបានឧ្យដឹងថា!ក្រោយពីកើតហេតុកម្លាំង
ជំនាញផ្នែចរាចរណ៍ស្រុកកៀនស្វាយដឹកនាំកម្លាំងចុះធ្វើការវាស់វែង។
ដោយឡែកសាកសព្វប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ កំលាំងជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយធ្វើការវាស់វែងយកមករក្សាទុកនៅអធិការស្រុកកៀនស្វាយជាភុស្ភតាងដើម្បីបន្តនិតិ។
បើតាមក្រុមគ្រួសារសាច់ញាតិសពបានប្រាប់ក្រុមអ្នកសារព័ត៍មានថា!ជនរងគ្រោះបានធ្វើដំណើរពីភ្នំពេញទៅស្រុកកំណើតដើម្បីចូលរួមធ្វើបុណ្យម្តាយធំប៉ុន្តែអកុសលត្រូវរថយន្តបុកស្លាប់តែម្តង។
ដោយឡែកប្រពន្ធមានផ្ទៃពោះ៥ខែផង។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថាបង្កឡើងដោយអ្នកបើកបររថយន្ត បើកបរធ្វេសប្រហែសមិនពិនិត្យគ្រប់ជ្រុងជ្រោយមុនហ្នឹងធ្វើការវ៉ាជែង៕