គ្រោះរញ្ជួយដីកម្រិត៥,៦រ៉ិចទ័រ នៅអាហ្វហ្គានីស្ថាន ស្លាប់យ៉ាងតិចជាង ១២នាក់ 

133
UI Promtion 2021

អាហ្វហ្គានីស្ថាន៖ យ៉ាងហោចណាស់មនុស្ស១២នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥,៦រ៉ិចទ័របានវាយប្រហារមកលើខេត្ត Badghis ភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ។

ចៅហ្វាយស្រុក Mohammad Saleh Purdil បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួថា “តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺតំបន់ Badruk, Darband-e-Safed និង Khak Polak នៅក្នុងស្រុក Qadis ភាគខាងកើតនៃរដ្ឋធានី Qala-e-Naw” ។

ផ្ទះជាច្រើនខ្នងរងការប៉ះពាល់ដោយការរញ្ជួយដីដែលបានកើតឡើងនៅម៉ោង៤និង ១០នាទីរសៀល ។ ប្រភពបានបន្ថែមថា ម៉ោង១១និង៤០នាទីម៉ោងសកល ហើយចំនួនអ្នកស្លាប់ និងរបួសអាចនឹងកើនឡើង ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៦រ៉ិចទ័រ បានរញ្ជួយនៅចម្ងាយ ៤០គីឡូម៉ែត្រ នៅភាគខាងកើតទីក្រុង Qala-e-Naw រដ្ឋធានីខេត្ត Badghis ដែលមានព្រំប្រទល់ជាប់ប្រទេសតួកមិននីស្ថាន ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា ចំណុចកណ្តាលដែលមានជម្រៅ១០គីឡូម៉ែត្រ ត្រូវបានកំណត់ដំបូងថា ស្ថិតនៅរង្វាស់ ៣៤.៩៤៧៩ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និង៦៣.៥៦៨៦ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត៕