ថៃនឹងបន្តការលើកលែងធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវបរទេស ទោះមានការព្រួយបារម្ភពីមេរោគអូមីក្រុង

170
UI Promtion 2021

(បាងកក)៖ រដ្ឋមន្ត្រីសុខាភិបាលថៃបាននិយាយថា ប្រទេសថៃ កំពុងពិចារណាការលើកលែង ធ្វើចត្តាឡីស័ក សម្រាប់អ្នកចាក់វ៉ាក់សាំងរួច ជាផ្នែកមួយនៃការបន្ធូរបន្ថយវិធានការកូវីដ-១៩មួយចំនួន នៅចុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី ១៨ ខែមករា​ ឆ្នាំ២០២២។

ប្រទេសថៃ បានបើកដំណើរការឡើងវិញទៅកាន់ភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងរួច កាលពី ខែវិច្ឆិកា ដើម្បីជួយដល់ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់មួយ ដែលបានដួលរលំក្នុងអំឡុងពេលជិត១៨ ខែ។ ប្រទេសនេះ បានឃើញការមកដល់របស់ភ្ញៀវប្រហែល២០០,០០០ កាលពីឆ្នាំមុន ធៀបនឹងជិត ៤០លាននាក់ក្នុងឆ្នាំ ២០១៩។

គោលការណ៍ «Test and Go» ដែលអនុញ្ញាតឱ្យភ្ញៀវបរទេសរួចផុតពីការធ្វើចត្តាឡីស័កជាកាតព្វកិច្ច ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមាននៅពេលមកដល់ ត្រូវបានផ្អាក កាលពីចុងខែធ្នូ ដោយសារការព្រួយ បារម្ភ អំពីការរីករាលដាលមេរោគអូមីក្រុង៕