រដ្ឋលេខាធិការក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ខ្នាតតូចនៅឧទ្យានជាតិជួរភ្នំក្រវាញ

306
UI Promtion 2021

លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារក្រសួង ប្រធានមន្ទីរបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យគម្រោងអភិវឌ្ឍទេសចរណ៍ខ្នាតតូច នៅឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ស្ថិតក្នុងភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង។

លោកអភិបាលរងខេត្ត បានលើកឡើងថា តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែង រដ្ឋបាលខេត្តកោះកុង បានលើកឡើងនូវសំណូមពរមួយចំនួនដូចខាងក្រោម៖

*ទី១៖ ស្នើសិក្សាអំពីសំណងដែលមានផលប៉ះពាល់ដល់ចម្ការ ឬដំណាំរបស់ប្រជាពលរដ្ឋ ក្នុងករណីបើមាន
*ទី២៖ ធ្វើការអភិវឌ្ឍតាមទំហំដី និងគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងបរិស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់ធនធានធម្មជាតិ និងជីវចម្រុះឲ្យនៅកម្រិតទាប
*ទី៣៖ ត្រូវយកចិត្តទុកដាក់ការគ្រប់គ្រងសំណល់រឹងរាវ
*ទី៤៖ លើកទឹកចិត្តក្នុងការបង្កើតការងារ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលនឹងធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង
*៥៖ សហការឲ្យបានជិតស្និទ្ធិ ជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ដែលនៅផ្តល់សេវា និងសម្របសម្រួលកៀកកិតបំផុត៕