ឪពុកចុងចិត្តតិរិច្ឆានចាប់រំលោភសេពសន្ថវ:កូនស្រីប្តីដើមរបស់ប្រពន្ធបានសម្រេច ១២ដង

239
UI Promtion 2021

ខេត្តបាត់ដំបង ៖ប្រភពពីសមត្ថកិច្ចនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា សមត្ថកិច្ចជំនាញបានឃាត់ខ្លួនបុរសម្នាក់ជាឪពុកចុងដែលមានកិលេសតណ្ហាក្រាស់ចាប់កូនស្រីប្តីដើមរបស់ប្រពន្ធរំលោភសេពសន្ថវ:បានសម្រេចដល់ទៅ១២ដងរួចមកហើយទើបបែកធ្លាយរឿងនេះដល់ម្តាយទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់។
ការឃាត់ខ្លួនបុរសនេះធ្វើឡើងនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
មន្ត្រីសមត្ថកិច្ចជំនាញបានបង្ហើបឲ្យដឹងថាបុរសជាឪពុងចុងមានឈ្មោះប៊ុត រឿត អាយុ ៥២ឆ្នាំ មុខរបកសិករ រស់នៅកន្លែងកើតហេតុខាងលើ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជំនាញ ជនសង្ស័យរូបនេះបានសារភាពថា កន្លងមកខ្លួនបានរួមភេទជាមួយកូនស្រីបានសម្រេចចំនួន ១២ លើក។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ឌ. ស. ភ អាយុ ១៤ឆ្នាំ រស់នៅក្រោមដំបូលតែមួយរបស់ជនសង្ស័យនិងម្តាយ ឋិតក្នុងភូមិ កើតហេតុខាងលើ។
មន្ត្រីជំនាញបានបន្តទៀតថាការចុះអនុវត្តច្បាប់នេះធ្វើឡើងឆ្លើយតបតាមបណ្តឹងរបស់ម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះដែលបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែមករា កន្លងមកនេះអ្នកស្រីបានសង្កេតឃើញកូនស្រីរបស់ខ្លួនមានអការ:ខុសពីធម្មតា។ ភ្លាមនោះគាត់ក៏បានសាកសួរ ទើបកូនស្រីប្រាប់ថា ឪពុកចុងបានចាប់រំលោភជាច្រើនដង ថែមទាំងបានគំរាមមិនឲ្យប្រាប់ម្តាយទៀត បើមិនធ្វើតាមនឹងសម្លាប់ចោល។
បច្ចុប្បន្នបុរសជនសង្ស័យត្រូវកម្លាំងផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីអនុវត្តទៅតាមច្បាប់៕