អតីតកីឡាករឆ្នើម Real Madrid លោក Gento ស្លាប់ក្នុងវ័យ ៨៨ឆ្នាំ

445
UI Promtion 2021

លោក Francisco «Paco» Gento ជាអតីតកីឡាករម្នាក់ ក្នុងចំណោមកីឡាករឆ្នើមបំផុតរបស់ក្លិប Read Madrid និងជាម្ចាស់ពានរង្វាន់ European ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញនោះ បានស្លាប់ហើយក្នុងវ័យ ៨៨ឆ្នាំ។ នេះបើតាមការឲ្យដឹងពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

ដោយបានចាប់ផ្តើមអាជីពរបស់លោកនៅឯក្លិប Racing Santander លោក Gento បានចូលរួមជាមួយអេស្ប៉ាញ Real Madrid ក្នុងឆ្នាំ១៩៥៣ និងបានចំណាយពេល ១៨ឆ្នាំនៅក្លិបដែលមានមូលដ្ឋាននៅរដ្ឋធានីអេស្ប៉ាញនេះរហូតដល់ចូលនិវត្តន៍ក្នុងឆ្នាំ១៩៧១។

អតីតកីឡាករខ្សែបម្រើស្លាបឆ្វេងរូបនេះបានបង្ហាញខ្លួន ៦០០ប្រកួតសម្រាប់ក្លិប Real Madrid និងស៊ុតបញ្ចូលទីបាន ១៨២គ្រាប់ផងដែរ។

លោក Gento បានជាប់លេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញចំនួន ៤៣លើក និងបានលេងតំណាងឲ្យប្រទេសរបស់លោកក្នុងព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ១៩៦២ និងឆ្នាំ១៩៦៦ ដែរ៕