ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត យិច វិជយិនី និស្សិតថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

208
UI Promtion 2021

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទីរសៀល នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតជូន៖

– បេក្ខជនបណ្ឌិត៖ យិច វិជយិនី ភេទស្រី
– ឯកទេស៖ នីតិឯកជន
– ជំនាន់ទី៤ វគ្គ១
– ប្រធានបទ៖ គោលការណ៍ចំពោះមុខក្នុងរឿងរដ្ឋប្បវេណី
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឡាច សំរោង ជាសាស្រ្តាចារ្យណែនាំគោល និង បណ្ឌិត អិម វិបុល ជាសាស្រ្តាចារ្យណែនាំគោលរង

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិត ស៊ុ ឈុំប៊ុន (ប្រធានគណៈកម្មការ)
២. បណ្ឌិត ស៊ុ ឈុំឡុង (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត ឈន វឿន (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត សេង នាង (សមាជិក)
៥. បណ្ឌិត ឡាច សំរោង (សមាជិក និងជាសាស្ត្រាចារ្យណែនាំគោល)
៦. បណ្ឌិត អិម វិបុល (សមាជិក និងជាសាស្ត្រាចារ្យណែនាំរង)
៧. បណ្ឌិត ច័ន្ទ រង្ស៊ី (សមាជិក)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត យិច វិជយិនី ជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ឯកទេសនីតិឯកជន ជំនាន់ទី៤ វគ្គ៣ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយក ប្រធានបទ“គោលការណ៍ចំពោះមុខក្នុងរឿងរដ្ឋប្បវេណី” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវប្លង់លម្អិតថ្នាក់បណ្ឌិតនាពេលនេះ។

ជាលទ្ធផល គណៈកម្មការវាយតម្លៃបានសម្រេច និងឯកភាពឱ្យបេក្ខជនបណ្ឌិត យិច វិជយិនី បន្តការសិក្សាស្រាវជ្រាវ ដើម្បីឈានទៅរៀបចំពិធីការពារនាពេលបន្ទាប់៕