ទាហានថៃចាប់បញ្ជូនពលករខ្មែរជាង ២០០នាក់បន្ថែមទៀតហើយស្រ្តីម្នាក់មានវិជ្ជមានជំងឺកូវីត១៩ ក្នុងចំណោម២០០នាក់ក្រោយពីធ្វើតេសរួច

230
UI Promtion 2021

ខេត្តបាត់ដំបង៖ ពលករខ្មែរប្រុសស្រីចំនួនជាង ២០០នាក់បន្ថែមទៀតហើយត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់មកអោយអាជ្ញាធរកម្ពុជាវិញតាមច្រកអូរអន្លក់ ស្ថិតក្នុងស្រុកកំរៀង នៃខេត្តបាត់ដំបង ស្របពេលដែលកម្លាំងអនុវត្តតាមគោលការណ៍ស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ ក្នុងភូមិសាស្ត្ររបស់ខ្លួន ។
ជាក់ស្តែងនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២នេះនគរបាលវរ:៨១៩ សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ រួមទាំងគ្រូពេទ្យ បានចុះទទួលពលករខ្មែរឲ្យវិលត្រឡប់មកស្រុកវិញពីភាគីថៃ សរុបចំនួន ២៣៩នាក់ បញ្ជូនតាមច្រកតំបន់អូរអន្លក់ ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រោយការប្រគល់ទទួល មន្ត្រី ក៏ដូចជានគរបាលជំនាញបានអប់រំណែនាំពីវិធានការការពារការរាលឆ្លងនៃជំងឺកូវី-១៩ រួចក្រុមគ្រូពេទ្យពិនិត្យយកតេស្តជាលទ្ធផលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើស្ត្រីម្នាក់ និងបានបញ្ជូនទៅកាន់មណ្ឌលព្យាបាល ស្រុកសំពៅលូន។
ដោយឡែកចំពោះពលករដែលមានកាតចាក់វ៉ាក់សាំងរួចចំនួន ១៩៥នាក់ បុរសចំនួន ៧៣នាក់ ស្ត្រីចំនួន ៧០នាក់ និងក្មេងចំនួន ៥២នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតអោយវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ និងអ្នកនៅសេសសល់មិនទាន់បានទទួលការចាក់វ៉ាក់សាំង ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ក្នុងស្រុកសំពៅលូន៕