អ៊ីស្រាអែល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាវាមុជទឹកតម្លៃ ៣.៤ពាន់លានដុល្លារជាមួយក្រុមហ៊ុន Thyssenkrupp របស់អាល្លឺម៉ង់

290
UI Promtion 2021

(អន្តរជាតិ)៖ ក្រសួងការពារជាតិអ៊ីស្រាអែលបាននិយាយថា អ៊ីស្រាអែល បានយល់ព្រមជាមួយក្រុមហ៊ុន Thyssenkrupp Marine Systems របស់អាល្លឺម៉ង់ ដើម្បីបង្កើត និងផលិតនាវាមុជទឹកទំនើបៗចំនួន៣ សម្រាប់កងទ័ពជើងទឹកអ៊ីស្រាអែល ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ៣ពាន់លានអឺរ៉ូ ស្មើនឹង៣.៤ពាន់លានដុល្លារ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២។

ក្រសួងបាននិយាយថា ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រឧស្សាហកម្ម ដែលមានទំហំទឹកប្រាក់ជាង ៨៥០លានអឺរ៉ូ។

យោងតាមរដ្ឋាភិបាលអ៊ីស្រាអែលបានអោយដឹងថា នាវាមុជទឹកទីមួយ ដែលជាផ្នែកស៊េរីថ្មីដែលអ៊ីស្រាអែលហៅថា ដាកា នឹងត្រូវដឹកជញ្ជូនក្នុងរយៈពេលប្រាំបួនឆ្នាំ។

កងទ័ពជើងទឹករបស់អ៊ីស្រាអែល ដំណើរការនាវាមុជទឹកប្រភេទ Dolphin-class ដែលផលិតដោយអាល្លឺម៉ង់ចំនួន៥គ្រឿង និងកំពុងសាងសង់នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយនាវាមុជទឹក Dakar ទាំងបីនឹងជំនួសកន្លែងរបស់នាវា Dolphins ចាស់ចំនួនបី។

កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរនូវការសាងសង់ម៉ាស៊ីនក្លែងហ្វឹកហាត់នៅអ៊ីស្រាអែល និងការផ្គត់ផ្គង់គ្រឿងបន្លាស់ផងដែរ៕