រថយន្តស៊េរីទំនេីបRolls Royceរងការខូចខាតជាខ្លាំង ត្រូវរថយន្តសាំយ៉ុងបុកវៀចកង់ម្ខាង រួចរថយន្តបង្កហេតុបើករត់គេចខ្លួនបាត់

199
UI Promtion 2021

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកRolls Royce ដែលមានតម្លៃរាប់មុឺនដុល្លារ ត្រូវរថយន្តសាំយ៉ុងមួយគ្រឿងបើកមិនប្រយ័ត្នជ្រុលទៅបុកចំកង់ម្ខាងផ្នែកខាងក្រោយ បណ្ដាលឲ្យវៀចកង់បើកទៅមុខលែងរួច រីឯរថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់ កាលពីវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ ២០២២ នៅត្រង់ចំណុចភ្លើងស្តុបដេអិន តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវលេខ២១៥ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកRolls Royce ពណ៌ខ្មៅរលោងថ្មីស្រឡាងមួយគ្រឿងគ្មានស្លាកលេខបើកតាមបណ្ដោយផ្លូវលេខ២១៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចភ្លើងស្តុបបែកជាបួន ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តសាំយ៉ុងមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BJ-0208ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ហេីយបានជ្រុលទៅបុករថយន្តRolls Royce ចំកង់ចំហៀងខាងឆ្វេងផ្នែកខាងក្រោយពេញទំហឹង បណ្ដាលឱ្យរថយន្តRolls Royce វៀចកង់ជាខ្លាំងទៅមុខលែងរួច ចំណែករថយន្តបង្កហេតុសាំយ៉ុងបានព្យាយាមបើករត់គេចខ្លួនបាត់ដោយបន្សល់ទុកស្លាកលេខនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដេីម្បីពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ ។ ក្រោយមកម្ចាស់រថយន្តរងគ្រោះបានសុំសមត្ថកិច្ចយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង ចំណែកស្លាកលេខរថយន្តបង្ក ត្រូវបានជនរងគ្រោះយកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរករថយន្តបង្កយកមកដោះស្រាយគ្នាតាមច្បាប់៕