ក្មេងស្រីសិស្សសាលា២នាក់រងរបួសធ្ងន់ត្រូវរថយន្តស្ទូចបុកម៉ូតូពីក្រោយបណ្តាលខណៈកំពង់បើកបរលើផ្លូវ

178
UI Promtion 2021

ភ្នំពេញ ៖ ក្មេងស្រីសិស្សសាលា២នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្រ្គោះ ខណ:ពេលបើកម៉ូតូឌុបគ្នាទៅសាលារៀនត្រូវរថយន្តស្ទូចបុកពីក្រោយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៧ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ មុខផ្សារហេងលី ស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងស្រីសិស្សសាលាពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកTODAY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1UE-7055 ឌុបគ្នាចេញពីផ្ទះឆ្ពោះទៅកាន់សាលារៀនក្នុងទិសដៅពីជើងទៅត្បូង ខណៈជិះមកដល់ចំណុចកើតហេតុក៏មានរថយន្តស្ទូចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3F-6669 បើកបរស្របទិសដៅគ្នាបើកជ្រុលមកបុកម៉ូតូពីក្រោយរួចកិនក្មេងស្រីរងគ្រោះទាំងពីរនាក់បណ្តាលឲ្យរងរបួសធ្ងន់។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាននគរបាលប៉ុស្តិ៍ទឹកថ្លា សហការជាមួយនគរបាលចរាចរណ៍ខណ្ឌបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែង និងបានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕