ជំនួយមូលនិធិគន្ធបុប្ផាកម្ពុជានៅឆ្នាំ២០២១ មូលនិធិទទួលបានថវិកាបរិច្ចាគសរុបចំនួន ៦.៣១៨.៤៦៥ដុល្លារអាមេរិក និង ៥៦ ៣៥១ ៥៨៧ ៥០០ រៀល (ជាង១៣លានដុល្លារ)

148
UI Promtion 2021

ភ្នំពេញ ៖ មូលនិធិគន្ធបុប្ផាកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ថវិកាបរិច្ចាគដលមូលនិធិគន្ឋបុប្ផាកម្ពុជាបានទទួល និងផ្ទេរជូនបន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០២១ ទទួលបានថវិកាបរិច្ចាគសរុបចំនួន ៦.៣១៨.៤៦៥ដុល្លារអាមេរិក និង ៥៦ ៣៥១ ៥៨៧ ៥០០ រៀល (ជាង១៣លានដុល្លារ)។ នេះបើយោងតាមលិខិតមូលនិធិគន្ធបុប្ផាកម្ពុជា ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។
មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែ ទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា តាមរយះ ការចូលរួមបរិច្ចាគថវិកាពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស។
សូមជម្រាបជូនថា សម្រាប់ឆ្នាំ២០២១ នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបចំនួន ៦៣១៨៤៦៥ ដុល្លារអាមេរិក និង ៥៦ ៣៥១ ៥៨៧ ៥០០ រៀល ដោយរួមបញ្ចូលទាំងថវិកាបរិច្ចាគចំនួន១ ៤៧៤ ៥៥៨ ដុល្លារអាមេរិក ដែល សប្បុរសជនបានបរិច្ចាគដោយផ្ទាល់នៅមន្ទីពេទ្យតន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬមន្ទីរពេទ្យឥន្ធបុប្ផាសៀមរាប) និងថវិកាទទួលបានពីបបរិច្ចាគនៅតាមទីតាំងសំខាន់ៗ។ ក្នុងពេលជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកា ចំនួន ៤ ៥២១ ៦៣០ ដុល្លារអាមេរិក និង ២០០ ០០០ ០០០ រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់កុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ចំពោះការបន្តគាំទ្រ និងបរិច្ចាគ ថវិកា ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារក នៅកម្ពុជា។
មូលនិធិគន្ធបុភាកម្ពុជា ក៏សូមបន្តលើកទឹកចិត្តដល់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ឱ្យបន្តចូលរួមបរិច្ចាតជា សមាជិកដែលរួមមាន+
(១) សមាជិកកិត្តិយស បរិច្ចាតចាប់ពី ២០ ០០០ ០០០(ម្ភៃលា៩) រៀល/៥.០០០(ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ បរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់)រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយបណ្តាធនាគារដៃគួ ដែលរួមមាន ធនាគារ Canadia, ធនាគារ ACLEDA, ធនាគារ ABA, ធនាគារ Chip Mong,ធនាគារ Wing, ធនាគារ Sathapana, ធនាគារ I Trust Royal និង ភ្នាក់ងារ True Money ឬធ្វើការទំនាក់ទំនងមកកាន់លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផ កម្ពុជា តាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១៕