នគរបាលខណ្ឌឫស្សីកែវចាប់ខ្លួនជនសង្ស័យ២នាក់បន្ទាប់បង្កសកម្មភាពលួចទូរស័ព្ទដៃ

281
UI Promtion 2021

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១១និង០០នាទីយប់ បន្ទាប់ពីជនទាំងនេះធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិ (ទូរស័ព្ទដៃ )របស់គេ នៅចំណុចមុខវិទ្យាល័យឫស្សីកែវ ផ្លូវបេតុង ក្រុមទី៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះទី១ឈ្មោះ ឈៀន ចាន់ត្រា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅតាមផ្លូវបេតុង ក្នុងភូមិបឹងឈូក សង្កាត់គ.ម.៦ ខណ្ឌឫស្សីកែវ ។ជនរងគ្រោះទី២ ឈ្មោះ ចឹម ចាន់ណា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅតាមផ្លូវបេតុង ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។
ចំណែកជនសង្ស័យឈ្មោះ ហ៊ុយ ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ៦១២ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ប្រេីប្រាស់សារធាតុញៀន ត្រូវឃាត់ខ្លួន ) និងបក្ខពួកឈ្មោះ ស្រស់ ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ ភក្តី ភេទប្រុស អាយុ២២ឆ្នាំ (គេចខ្លួន )។
ចំពោះសម្ភារបាត់បង់ ៖
១- ទូរស័ព្ទមួយគ្រឿងម៉ាក Oppo ពណ៌ខៀវ លេខ ០១១៧៣៥២៣៤ (របស់ជនរងគ្រោះទី១)។
២- ទូរស័ព្ទមួយគ្រឿងម៉ាក Oppo ពណ៌ខៀវ លេខ ០៩៦៤០៩៤៦៤៣ (របស់ជនរងគ្រោះទី២)។
សម្ភារដកហួត៖
១- ម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER-X ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ ១HU-៩០៩៤ លេខតួ+លេខម៉ាស៉ីន ៥១០២១៧៦
២- ទូរស័ព្ទមួយគ្រឿង ម៉ាក iPhone XS Max ពណ៌មាស លេខ ០៩៣៤១៤៣៦១
៣- កាបូបប្រាក់មួយពណ៌ខ្មៅ មានប្រាក់ ចំនួន ១៨៥,០០០ រៀល និងប្រាក់២០$។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថ្ងៃកេីតហេតុខាងលេី ជនសង្ស័យមានគ្នាចំនួន០៣នាក់បានធ្វេីសកម្មភាពលូកកាបូបសិស្សសាលាលួចយកទូរស័ព្ទ រួចឡេីងជិះម៉ូតូគេចខ្លួន តែត្រូវបានសិស្សសាលាឃេីញទាន់ ហេីយសមត្ថកិច្ចល្បាតក៏ដេញតាមឃាត់ខ្លួនជនសង្ស័យបាន០១នាក់ រួមនឹងម៉ូតូនៅចំណុចផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវ ចំណែកឯបក្ខពួក០២នាក់ទៀតគេចខ្លួនបាត់។
បច្ចុប្បន្នផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងធ្វេីការសាកសួរយកចម្លេីយ និងស្រាវជ្រាវរកបក្ខពួកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តតាមនីតិវិធីច្បាប់៕