សមាជិកព្រឹទ្ធសភា ផ្តាំសមាជិកគណបក្សប្រជាជនចាំបាច់ត្រូវមានការរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្សជាឯកឆន្ទថែមទៀត

276
UI Promtion 2021

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងផ្តាំថា សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវផ្តោតសំខាន់ការរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុង គណបក្សឱ្យរឹងមាំស្របតាមគោលការណ៍គណបក្ស។
លោកស្រីបានថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំប្រចាំខែរបស់គណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២២ នៅស្នាក់ការគណបក្សស្រុកកំពង់ស្វាយ។
លោកស្រីបានថ្លែងកោតសរសើរដល់ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំ រួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យរក្សាបានសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមនិងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បានល្អប្រសើ។
លោកស្រីបន្ថែមថា ក្រុមការងារទាំងអស់ត្រូវខិតខំប្រឹងប្រែង អនុវត្តនូវតួនាទី ភារកិច្ចស្របតាមគោលការណ៍គណបក្សបានយ៉ាងល្អក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ឃុំ ឱ្យមានការរីកចំរើនទទួលបានការគាំទ្រពីប្រជាពលរដ្ឋពិសេសការបម្រើសេវាជូនពួកគាត់និងធ្វើវាយតម្លៃអំពីសមិទ្ធផលបញ្ហាប្រឈមដោយធ្វើការដោះស្រាយនិងក្តាប់ឲ្យបាននូវសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្ស សម្រាប់អភិវឌ្ឍន៍ឃុំនីមួយៗ ដែលក្រុមការងារបានទទួលដោយផ្តោតសំខាន់ការរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស ឱ្យបានរឹងមាំស្ថិតស្ថិរ និងខិតខំប្រឹងប្រែងបំផុសចលនា ឱ្យមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដើម្បីគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ខាងមុខនេះ។
លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើដល់ក្រុមការងារឲ្យធ្វើអំពើល្អជាគម្រូល្អដល់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្ត៕