រថយន្តសង្រ្គោះបន្ទាន់ម៉ាលីសបុត្របានជ្រុលទៅបុកគូទរថយន្ត DISCOVERY កំពុងឈប់ស្ងៀម នៅត្រង់ម្តុំភ្លើងស្តុបសន្ធមុខបណ្តាលឲ្យរងការខូចខាត

309
UI Promtion 2021

ភ្នំពេញ: (ព័ត៌មានបឋម)ហេតុការណ៍នេះបានកើតនៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ មាន រថយន្តរបស់មន្ទីរពហុព្យាបាលនិងសម្ភពម៉ាលីសបុត្រ បានជ្រុលល្បឿនទៅបុកគូទរថយន្ត មួយគ្រឿងម៉ាក DISCOVERY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-2508 ដែលកំពុងតែឈប់ស្តុបនៅស្ងៀម បណ្តាលឲ្យបែកកញ្ចក់មួយចំហៀង និងរងការខូចខាតរថយន្តទាំងសងខាង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនគរបាល ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវកម្ពុជាក្រោយ នៅត្រង់ម្តុំស្តុបសន្ធមុខ ក្នុងទឹកដីសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋានបានចុះទៅ ពិនិត្យតាមនីតិវិធីផ្លូវច្បាប់ ។ ករណីនេះមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ច បានឲ្យភាគីទាំង សងខាងធ្វើការចរចាគ្នាជាបឋមនៅនឹងកន្លែងកើតហេតុ ។ បើករណីនេះម្ចាស់ទាំងពីរ ចរចាដោះស្រាយគ្នាមិនត្រូវនោះទេ សមត្ថកិច្ចនឹងធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយបន្តទៀត ទៅតាមនីតិវិធីផ្លូវច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន chnកម្ពុជាទាន់ហេតុការណ៍យើងខ្ញុំនឹងចុះផ្សាយនៅពេលក្រោយបន្តទៀត ៕