រដ្ឋមន្ត្រីក្រសួងអបរំ៖ ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់មនុស្ស សហគមន៍ និងប្រទេសជាតិ

141
UI Promtion 2021

(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទជាតិ ស្តីពីលទ្ធផល និងផលជះនៃគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា និងគម្រោងកែលម្អការអប់រំឧត្តមសិក្សា នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន បានថ្លែងបញ្ជាក់ ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគតរបស់មនុស្ស របស់សហគមន៍ និងរបស់ប្រទេសជាតិទាំងមូល។
សន្និសីទជាតិនេះបា នរៀបចំឡើងអគារ CKCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការសហការរៀបចំដោយអគ្គនាយកដ្ឋានឧត្តមសិក្សានាយកដ្ឋាន មធ្យមសិក្សាចំណេះទូទៅ និងមហាវិទ្យាល័យអប់រំ និងមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោក បេង ស៊ីមេត មន្ត្រីជាន់ខ្ពស់របស់ធនាគាពិភពលោក រួមទាំងមានលោករដ្ឋលេខាធិការ អនុរដ្ឋ លេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា និងលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ជាច្រើនរូបផងដែរ។
លោក ហង់ ជួនណារ៉ុន បានថ្លែងថា «កាវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគតរបស់មនុស្ស របស់សហគមន៍ និងរបស់ប្រទេសជាតិ ដូចនេះហើយប្រទេស ដែលយកចិត្តទុកដាក់លើវិស័យអប់រំ លើចំណេះដឹង គឺជាប្រទេសដែលក្តាប់នូវនិន្នាការ នូវបច្ចេកវិទ្យា ហើយយើងឃើញហើយថាប្រទេសមហាអំណាចជាប្រទេស ដែលឈានមុខផ្នែកបច្ចេកវិទ្យា ក៏ប៉ុន្តែទទឹមនោះក៏ឈានមុខនូវផ្នែកចំណោះដឹងផងដែរ។
លោក ជេត ជាលី បានឱ្យដឹងដែរថា គម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា បានធ្វើឱ្យមានផលជះវិជ្ជាមានជាច្រើននៅកម្រិតសាលារៀន និងកម្រិតសហគមន៍ និងបាន ជួយ ត្រៀមសិស្សសម្រាប់ចូលរៀននៅកម្រិតឧត្តមសិក្សាដើម្បីចូលរួមសម្រេចចក្ខុវិស័យ២០៣០ និង២០៥០។ នៅក្នុងបរិបទកូវីដ១៩ ទៀតសោត គម្រោងកែលម្អការអប់រំនៅមធ្យមសិក្សាបន្តនាំមកនូវនវានុវត្តថ្មីៗជាច្រើនក្នុងការបង្រៀន ការរៀន និងការគ្រប់គ្រង សាលារៀនក្នុងគន្លងជីវិតថ្មី។
លោក ជេត ជាលី បានបន្ថែមថា នៅក្នុងពេលដំណាលគ្នានេះគម្រោងកែលម្អការអប់រំនៅឧត្តមសិក្សា ក៏បានធ្វើការខំប្រឹងប្រែងដើម្បីកំណែទម្រង់នៅឧត្តមសិក្សា និងផ្សាភ្ជាប់ជាមួយកំណែទម្រង់ថ្មីៗនៅមធ្យមសិក្សា បង្កើតបានជាធាតុចូលសេវាកម្មយុទ្ធសាស្ត្រដែលមានគុណភាព គោលនយោបាយ និងប្រព័ន្ធសម្រាប់ ពង្រឹង ប្រសិទ្ធភាពរបស់អង្គភាព និងអនុវិស័យធ្វើឱ្យគ្រឹះស្ថានឧត្តមសិក្សាក្នុងគោលដៅមានការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍ ក៏ដូចជានវានុវត្តនានាផងដែរ៕