សម្តេច ស ខេង បានវាយចំៗលើរដ្ឋមន្ត្រីម្នាក់ ជុំវិញការចេញអាជ្ញាប័ណ្ណសារធាតុញៀនដែលអាចចំរ៉ាញ់ផ្សំចេញជាគ្រឿងញៀនបាន

206
UI Promtion 2021

រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានព្រលះខ្លាំងលើរដ្ឋមន្ត្រីមួយរូបដោយមិនបញ្ចេញឈ្មោះ និងស្នើដ្ឋមន្ត្រីមួយរូបឱ្យមានការសហការជាមួយមន្ត្រីជំនាញជុំវិញការឱ្យអាជ្ញាប័ណ្ណនៃការនាំចូលដោយស្របច្បាប់នូវសារធាតុមួយចំនួន ដែលសារធាតុនោះអាចបំលែងទៅជាគ្រឿងញៀ.នបាន ខណៈពេលនេះគ្រឿងញៀ.ន កំពុងតែវាយលុក មកលើសង្គមកម្ពុជាយើងយ៉ាងធ្ងន់ធ្ងរ ។
ថ្លែងក្នុងពិធីប្រគល់រថយន្ដ ជូនវរសេនាតូចនគរបាល ការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នៅអគ្គស្នងការនគបាលជាតិសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការពារសុខសន្តិភាព សុវត្ថិភាព ជូនប្រជាពលរដ្ឋគឺពិតជារឿងសំខាន់ ប៉ុន្តែបញ្ហាសន្តិសុខ វានៅតែជាបញ្ហាដែលយើងត្រូវបន្តធ្វើជាប់ជាប្រចាំ ដូចករណីអំពើចោរលួច ចោរប្លន់ ជាពិសេសបទល្មើសគ្រឿងញៀ.ន ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តថា សព្វថ្ងៃនេះ អ្នកជាប់ឃុំ ចំនួន ៣៨០០០ នាក់ បើយើងគិតជាភាគរយ អ្នកជាប់ឃុំនោះ ដោយសារគ្រឿងញៀ.នមានរហូតទៅដល់ ៥៤,៥២ ភាគរយ ។ «ដូច្នេះ គ្រឿងញៀ.នកំពុងតែវាយលុក មកលើសង្គមកម្ពុជាយើងយ៉ាងធ្ងន់ធ្ងរ ដែលយើងមិនអាចមើលរំលងបាន» ។ សម្តេច ស ខេង បន្ថែមថា យើងត្រូវរកមូលហេតុរបស់វាឱ្យបានច្បាស់លាស់ ដើម្បីយើងរួមគ្នាដោះស្រាយ ។ ប៉ុន្តែមានមូលហេតុដែលយើងអាចដឹងបានជាបឋម គឺការដឹកជញ្ជួនគ្រឿងញៀ.នឆ្លងកាត់ គ្រឿងញៀ.នដែលបានកែច្នៃហើយឆ្លងកាត់តាមច្រកព្រំដែន បណ្តាប្រទេសជាប់ព្រំដែនជាមួយ កម្ពុជា ។
ទន្ទឹមនេះទៀត ការនាំចូលនូវសារធាតុដែលអាចផ្សំជាគ្រឿងញៀ.នបាន ដែលគេហៅថាគ្រឿងញៀ.នសំយោគ ។ នគរបាល កងរាជអាវុធហត្ថ ក៏ដូចជាប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធ ដោយបានបង្ក្រាបយ៉ាងចាស់ដៃ ហើយមិនធ្លាប់មាន មួយឆ្នាំកន្លងទៅនេះ គឺសម្បើមណាស់ ពិសេសចុងក្រោយរកឃើញសារធាតុញៀ.នដែលគេដឹកចូលមកដោយស្របច្បាប់ មិនមែនលួចលាក់ រាប់សិបតោន (ជាង ១០០តោន) ។ តែសួរ ថា អាគ្រឿងញៀនចូលតាមច្រកព្រំដែនឡាវ ព្រំដែនថៃ ព្រំដែនវៀតណាម ចូលមកដោយលួចលាក់ ជាសារធាតុញៀ.នដែលគេផ្សំហើយ ចាប់បានរាប់រយ ពាន់គីឡូ ប៉ុន្តែសារធាតុដែលគេអាចយកមកផ្សំធ្វើគ្រឿងញៀ.នបាន ហើយចូលមកដោយស្របច្បាប់ មានរហូតដល់រាប់រយតោន ដែលថ្មីៗនេះ ៣ ថ្ងៃមុនរកឃើញជាង ១០០ តោន។ នេះជាការប្រកាសរបស់សម្តេច ស ខេង ។
«អ៊ីចឹងសុំសួរថាអ្នកណាជាអ្នកទទួលខុសត្រូវ ។ អ្នកណាទទួលខុសត្រូវក្នុងការនាំសារធាតុញៀ.នហ្នឹងមក ។ ខ្ញុំគិតថារកឱ្យឃើញអ្នកទទួលខុសត្រូវ ព្រោះនាំគ្នាស៊ីញ៉េ អនុញ្ញាតឱ្យគេយកចូលមក» ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងបែបនេះ ដោយប្រៀបធៀបថា ការអនុញ្ញាតឱ្យនាំចូលសារធាតុមួយចំនួនចូលដោយស្របច្បាប់ គឺប្រៀប ដូចជាករណីចោរលួចឡាន ចោរលួចឡានថ្មី តែគេមិនអាចនាំឡានទាំងមូលចូលបានទេ ។ ម្តងគេនាំកង់ ២ ក្រោយទៀតនាំកង់២ ទៀត ម្តងនាំម៉ាស៊ីន ម្តងនាំតួ ចុងក្រោយគេផ្គុំបានជាឡានថ្មី ដូចយកឡានទាំងមូលមកអ៊ីចឹង ។
សម្តេច ស ខេង បន្តថា «សារធាតុញៀ.ននេះ ខ្ញុំគិតទេ គិតថាដូចគ្នាទៅចុះ វាអត់មានអីខុសទេ អ៊ីចឹងហើយ សុំឱ្យក្រសួង ដែលជាក្រសួងអាជ្ញាប័ណ្ណ ខ្ញុំមិនចេញឈ្មោះទេ សុំឯកឧត្តមរដ្ឋមន្ត្រី មើលរឿងហ្នឹង មិនអ៊ីចឹងឯកឧត្តម ជាប់ជំពាក់ទទួលខុសត្រូវ ចំពោះកម្ពុជា ទាក់ទងនឹងការបំផ្លាញសុខភាពសាធារណៈ ។
ហើយអាជ្ញាធរគ្រឿងញៀ.នដូចគ្នា ត្រូវតែមើលរឿងហ្នឹងឱ្យបានច្បាស់លាស់ ហើយទៅតាម ។ បើឱ្យអាជ្ញាប័ណ្ណហើយ អាជ្ញាធរគ្រឿងញៀ.នត្រូវតាមថា សារធាតុនេះ ឬសារធាតុអីខ្លះ ដែលគេអាចយកមកផ្សំធ្វើជាគ្រឿងញៀ.នបាន ។ ត្រូវតែឱ្យបញ្ជីនោះ ទៅក្រសួងនុងឱ្យដឹង រួចហើយក្រសួងនុង ដែលចេញអាជ្ញាប័ណ្ណហើយនោះ ត្រូវតែបញ្ជួនមកឱ្យអាជ្ញាធរគ្រឿងញៀ.ន បានដឹងអគ្គស្នងការនគរបាលក្រសួងមហាផ្ទៃត្រូវដឹង ថាខ្ញុំអនុញ្ញាតឱ្យអញ្ចេះ សូមជួយតាមដានមើលថា តើចរាចរណ៍វាទៅដល់ណាយកទៅធ្វើអី បើសុំធ្វើជី តែទីបំផុតមិនធ្វើជី បែរជាធ្វើថ្នាំ ។
តើវាយ៉ាងម៉េច បានជាមិនទាក់ទងគ្នា មិនផ្តល់ព័ត៌មានឱ្យគ្នា ។ មិនមែនជារដ្ឋដោយឡែកៗទេ ជារដ្ឋឯកភាព រដ្ឋទោល ម៉េចមិនប្រាប់ឱ្យគ្នា ។ «សុំឯកឧត្តមរដ្ឋមន្ត្រី ទទួលបន្ទុកការងារនេះ សុំឱ្យមើលរឿងហ្នឹង កុំត្រូវមើលស្រាល បើមិនអ៊ីចឹងឯកឧត្តមជំពាក់ទទួលខុសត្រូវចំពោះជាតិ និងប្រជាជនអំពីការបំផ្លាញសុខភាពសាធារណៈ ។ មិនមែនត្រឹមបំផ្លាញសុខភាពសាធារណៈទេ គឺបំផ្លាញសេដ្ឋកិច្ចសង្គមតែម្តង ។ «ខ្ញុំនិយាយបែបធ្ងន់ពេក ក៏ប៉ុន្តែវាត្រូវតែនិយាយ ។ សុំទោស ខ្ញុំគ្មានបំណងអី ក្រៅតែពីធ្វើម៉េចយើងរួមគ្នាដើម្បីនឹងប្រយុទ្ធប្រឆាំងគ្រឿងញៀ.ន» ។
បើរកឃើញ លាក់រកឃើញ ១០០តោនជាង ដើម្បីផ្សំផលិតជាគ្រឿងញៀ.ន ហើយសំខាន់សារធាតុនោះនាំចូលមានច្បាប់ទៀត ។ សម្តេចបានបន្តថា សារធាតុអ្វីខ្លះយកផ្សំធ្វើគ្រឿងញៀ.នបាន រួចធ្វើបញ្ជីបញ្ជួនទៅក្រសួងពាក់ព័ន្ធទាំងអស់ឱ្យបានដឹង ហើយក្រសួងពាក់ព័ន្ធទាំងឡាយនុង ពេលបានបញ្ជីហើយ ហើយបានឱ្យអាជ្ញាបណ្ណទៅក្រុមហ៊ុនណាក៏ដោយ ក្នុងស្រុក ឬក្រៅស្រុក គឹត្រូវតែចម្លងឱ្យសមត្ថកិច្ចពាក់ព័ន្ធដើម្បីតាមដានថាចរាចរណ៍ ដល់ណា ថាយកមកប្រើជាជី ឬប្រើជាអ្វីបម្រើដល់សេដ្ឋកិច្ចសង្គមកម្ពុជាទេ ។ ត្រូវធ្វើឱ្យច្បាស់លាស់ អត់មើលស្រាលបានទេ ៕