អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងនីតិវិធីនៃការអង្កេតស្រាវជ្រាវ និងដោះស្រាយបណ្តឹងរបស់អគ្គាធិការដ្ឋាន និងសេចក្តីសម្រេចការបែងចែកភារកិច្ចទទួលខុសត្រូវជូនថ្នាក់ដឹកនាំរបស់អគ្គាធិការដ្ឋាន  ថ្ងៃទី 26 ខែ មករា ឆ្នាំ 2022 23

257
UI Promtion 2021

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារទី២៥ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងនីតិវិធីនៃការអង្កេតស្រាវជ្រាវនិងដោះស្រាយបណ្តឹងរបស់អគ្គាធិការដ្ឋាន និងការប្រកាសសេចក្តីសម្រេចការបែងចែកភារកិច្ចទទួលខុសត្រូវជូនថ្នាក់ដឹកនាំរបស់អគ្គាធិការដ្ឋាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន។

ឯកឧត្តមអគ្គាធិការ មានប្រសាសន៍ថា ការកែសម្រួលការបែងចែកការងារនេះ ដើម្បីឆ្លើយតបទំហំការងារតម្រូវការការងារជាក់ស្តែង និងបង្កលក្ខណៈងាយស្រួលការអនុវត្តការងារកាន់តែល្អប្រសើររបស់អគ្គាធិការដ្ឋាន ហើយយើងនឹងកំណត់របៀបរបបការងារមួយបន្ថែមទៀត ដើម្បីការងារកាន់តែរលូន។ បន្ថែមពីលើនេះ ឯកឧត្តមអគ្គាធិការ មានមតិដឹកនាំណែនាំមួយចំនួន និងសង្ឃឹមថា ឯកឧត្តម លោកជំទាវ អគ្គាធិការរង នឹងអនុវត្តតាមការបែងចែងភារកិច្ចនេះប្រកបដោយការទទួលខុសត្រូវខ្ពស់។

បន្ទាប់មក ពាក់ព័ន្ធនីតិវិធីនេះវិញ ឯកឧត្តមអគ្គាធិការមានប្រសាសន៍ថា ដើម្បីឆ្លើយតបការងារជាក់ស្តែង ការវិវត្តតាមស្ថានភាពការណ៍បច្ចុប្បន្ននេះ បង្កលក្ខណៈកាន់តែងាយដល់មន្ត្រីអគ្គាធិការដ្ឋានចុះអង្កេត និងដើម្បីពន្លឿការដោះស្រាយបណ្តឹងឱ្យតែកាន់តែលឿន យើងត្រូវកែសម្រួលនិងរៀបចំពីនីតិវិធីថ្មីសម្រាប់អនុវត្តផ្ទៃក្នុងអគ្គាធិការដ្ឋាន។ ឯកឧត្តមអគ្គាធិការបានអនុញ្ញាតឯកឧត្ដម កៃ វិសាល អគ្គាធិការរង រាយការណ៍សង្ខេបពីនីតិវិធីចុះអង្កេតស្រាវជ្រាវ និងដោះស្រាយបណ្តឹងជូនដល់អង្គប្រជុំ។ អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល ដោយបានកែសម្រួលខ្លឹមសារមួយចំនួន និងបានធាតុចូលថ្មី។ តែទន្ទឹមនឹងនេះឯកឧត្តមអគ្គាធិការ ស្នើឯកឧត្ដម លោកជំទាវ អស់លោក ជួយផ្តល់ធាតុចូលថ្មីៗបន្ថែមទៀត យ៉ាងយូរត្រឹមថ្ងៃសុក្រសប្តាហ៍នេះ មក ឯកឧត្តម កៃ វិសាល ដើម្បីឱ្យនីតិវិធីនេះកាន់តែល្អប្រសើរ មុននឹងដាក់អនុវត្ត។

ចុងក្រោយ ឯកឧត្តមអគ្គាធិការបានថ្លែងការអរគុណនិងសង្ឃឹមនឹងមានការវិវត្តន៍ការងារថ្មី ក្នុងឆ្នាំថ្មី និងជូនពរឯកឧត្តម លោកជំទាវ អស់លោកនូវព្រះពុទ្ធទាំង៤ប្រការ៕