កុមារាចំនួន៧នាក់នាំគ្នាលោតទឹកត្រពាំងលេងលង់ទឹកស្លាប់ម្នាក់

159
UI Promtion 2021

ខេត្តតាកែវ ៖ ក្មេងប្រុសម្នាក់ក្នុងចំណោមគ្នា៧នាក់បានលង់ទឹកស្លាប់ខណៈដែលនាំគ្នាទៅលោតលេងក្នុងទឹកត្រពាំង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥នឹង៣០នាទី ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចត្រពាំងទឹក(ទួលទទឹងថ្ងៃ)ចម្ងាយប្រហែល១០០ម៉ែត្រពីផ្ទះឈ្មោះ នួន សុធា ស្ថិតក្នុងភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាសាកសពកុមាររងគ្រោះឈ្មោះ ផាន់ ពន្លក ភេទប្រុស អាយុ៦ឆ្នាំ ត្រូវជាកូនឈ្មោះ នួន សុធា និងម្តាយឈ្មោះ ភុំ ភា មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាមូលហេតុ កុមាររងគ្រោះ បានទៅលោតទឹកជាមួយមិត្តភក្តិចំនួន៧នាក់ តែកុមាររងគ្រោះបានលោតទៅបណ្តាលឱ្យលង់ទឹកតែម្តង បន្ទាប់មកមិត្តភក្តិរបស់កុមារារងគ្រោះបានទៅប្រាប់ឪពុកម្តាយកុមារារងគ្រោះ ហើយឪពុកម្តាយក៏បានរកឃើញនិងស្រង់ យកទៅមន្ទីរពេទ្យបង្អែកអង្គរបូរី តែជាអកុសលកុមារារងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសល្យវិច័យឃើញថាកុមាររងគ្រោះពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែនហើយបានធ្វើកំណត់ហេតុនិងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងទំនៀមទំលាប់សាសនា៕