ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បើកអង្គសន្និបាតបូកសរុបរបាយការណ៍របស់មូលដ្ឋាន ខេត្តត្បូងឃ្មុំ

263
UI Promtion 2021

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២២ ខេត្តត្បូងឃ្មុំបានបើកសន្និបាតបូកសរុបលទ្ធផលរបាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

នៅក្នុងពិធីសន្និបាតនេះ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។បានលើកឡើងថា អង្គសន្និបាតនេះពិតជាមានសារៈសំខាន់និងសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះមគ្គុទេស ភាពដឹកនាំរដ្ឋប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលធ្វើឲ្យកម្ពុជាយើងទទួល បាននូវសន្តិភាព ឯកភាពជាតិ ស្ថិរភាព នយោបាយពេញផ្ទៃប្រទេស។
”សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង និងឱឡារិក គោរពជូនឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត”
នៅក្នុងពិធីសន្និបាតឯកឧត្តម បណ្ឌិតបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ដែលបានណែនាំ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃក្រុមការងារ ឱ្យធ្វើការនិងតាមដាន ជំរុញជាប្រចាំអំពីសកម្មភាព ក្រុមការងាររាជរដ្ឋា ភិបាល ចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តត្បូងឃ្មុំ ក្នុងការបន្តធ្វើសកម្មភាព ការងារ ដើម្បីពង្រឹងអនុវត្តការងារប្រសិទ្ធភាព និងក្ដាប់នូវបញ្ហាប្រឈម សំណូមពរនានា សំដៅរួមចំណែកដោះស្រាយជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងទាន់ពេលវេលា ដោយ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ស្ថាប័នពាក់ព័ន្ធនានា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងដៃគូ អភិវឌ្ឍន៍នានា ដែលបានធ្វើសហប្រតិបត្តិការគ្នាយ៉ាងល្អប្រសើរតាមរយៈការអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដែលជាពិសេស ធានាបាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រជាធិបតេយ្យ ការអភិវឌ្ឍ និងអធិបតេយ្យ ជាតិ នៃគោលនយោបាយ “ឈ្នះ ឈ្នះ” របស់ស ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ សម្រេចបាននូវស្នាដៃធំៗជាច្រើនសមិទ្ធផលដែលសម្រេចបាន និងកំពុងបន្តអនុវត្ត រួមមាន វិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធានាសាស្ត្រ បណ្តាញអគ្គិសនី ទឹកស្អាត បាននឹងកំពុងស្ថាបនា ស្តារ និងសាងសង់ឥតឈប់ឈរ មានជាអាទិ៍:ក្នុងខេត្តត្បូងឃ្មុំមាន ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ មន្ទីរពេទ្យខ្នាតយក្ស មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មន្ទីរ ពេទ្យបង្អែកស្រុកក្រូចឆ្មារ ចំនួន ០២អគារ មន្ទីរពេទ្យសបង្អែកស្រុកតំបែរ អគារច្រក ការិយាល័យច្រកចេញចូលតែមួយ រួមនឹងអគារសាលាស្រុកតំបែរ អគារសិក្សា សារៈ មន្ទីរកោះថ្ម និងវិស័យជាច្រើនដទៃទៀត។
អង្គពិធីបានប្រព្រឹត្តដំណើរការទៅយ៉ាងរលូនតាម កម្មវិធីដែលបានគ្រោងទុក ក្រោមបរិយាកាសយកចិត្ត ទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ។